25 C
Phnom Penh

TAG

សិទ្ធិមនុស្ស

តុលាការ​បង្កក​ទ្រព្យសម្បត្តិ​អតីត​ប្រធាន​អង្គការ​សុវណ្ណ​កុមារ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ បាន​សម្រេច​បង្កក​អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​អតីត​ប្រធាន​អង្គការ សុវណ្ណ​កុមារ បន្ទាប់ពី​រក​ឃើញ​ថា អតីត​ប្រធាន​អង្គការ​រូប​នេះ​បាន​រំលោភ​សេពសន្ថវៈ​លើ​កុមារ និង​ឆបោក។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុវណ្ណ​កុមារ ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន ឱ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្កក​អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​លោក សុធា អរុណ ដែល​ជា​អតីត​ប្រធាន​អង្គការ​សុវណ្ណ​កុមារ បន្ទាប់ពី​ចុះ​ស៊ើប​អង្កេត​ដោយ​រក​ឃើញ​ថា ភស្តុតាង​អំឡុង​ពេល​លោក​គ្រប់គ្រង​រយៈពេល​ជាង ១៦​ឆ្នាំ​កន្លង​មក​នេះ...

ស្ថាបនិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រកាស​លាឈប់​ពី​តួនាទី

ប្រធាន និង​ជា​ស្ថាបនិក​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក លោក ធន សារាយ បាន​លាឈប់​ពី​តួនាទី​ជា​ប្រធាន​ហើយ​ក្រោយ​ពី​លោក​បាន​ដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​នេះ​អស់​រយៈពេល ៣០​ឆ្នាំ។ ដំណឹង​ដែល​ភ្ញាក់ផ្អើល​នេះ លេច​ឡើង​តាមរយៈ​លិខិត​ថ្លែង​អំណរគុណ​របស់​លោក នី សុខា ប្រធាន​បច្ចុប្បន្ន ចុះ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១។ នៅ​ក្នុង​លិខិត​ថ្លែង​អំណរគុណ​នោះ បាន​លើកឡើង​ថា សម្រាប់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​អាដហុក លោក ធន សារាយ ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ស្ទើរ​ពេញ​មួយ​ជីវិត ដោយ​លោក​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​បុព្វហេតុ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស...

អ្នកវិភាគ៖ រដ្ឋាភិបាល​ខ្មែរ​រសើប​ណាស់​ពេល​ដែល​រដ្ឋាភិបាល​បរទេស​លើកឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម អះអាង​ឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ពិតជា​រសើប​ណាស់​នៅ​ពេល​ដែល​រដ្ឋាភិបាល​បរទេស​លើកឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ជា​ញឹកញយ រដ្ឋាភិបាល​កម្ពុជា​តែង​វាយបក​ទៅ​រដ្ឋាភិបាល​បរទេស​ទាំងនោះ​វិញ​ថា ការ​លើកឡើង​របស់​ពួកគេ គឺជា​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​លើកឡើង​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ដូច​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​ក្រសួង​ការបរទេស​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មេដឹកនាំ​ខ្មែរក្រហម គឺ​លោក អៀង សារី បាន​សរសេរ​កំណត់​ទូត​យ៉ាង​វែង​មួយ​ច្បាប់​កាល​ថ្ងៃ​ទី​២២ ខែ​មេសា...

ចិន​បន្ត​បាក់​មុខ​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង

វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា សមាជិក​របស់​ក្រុមប្រឹក្សា​នេះ​ដែល​មាន​សំឡេង ៤០​ប្រទេស​ក្នុង​ចំណោម ៤៧​ប្រទេស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង និង​ហុងកុង។ ប្រទេស​កាណាដា ដែល​លើក​នេះ​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​បាន​និយាយ​តំណាង​ឲ្យ​ប្រមាណ ៤០​ប្រទេស ដោយ​ប្រើ​ពាក្យ​សម្ដី​វាយប្រហារ​ធ្ងន់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​របស់​ចិន នៅ​ក្នុង​តំបន់​ទាំង​ពីរ​នេះ។ ទីភ្នាក់ងារ​សារព័ត៌មាន Anadolu បាន​ចុះផ្សាយ​ថា ចិន​បាន​និយាយ​តំណាង​ឲ្យ​ប្រទេស​ចំនួន ៧ ក៏​បាន​វាយប្រហារ​លើ​ប្រទេស​កាណាដា អំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កាណាដា។ ចំណែក​ប្រទេស​បេឡារូស បាន​ឡើង​និយាយ​គាំទ្រ​ចិន ហើយ​ខំ​វាយប្រហារ​ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​វាយប្រហារ​ចិន។ ប្រទេស​បេឡារូស...

សង្គម​ស៊ីវិល​ថា​អនាគត​ប្រទេស​ជាតិ​គឺ​ត្រូវ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ភាព​ស្អាតស្អំ​និង​មាន​សមត្ថភាព​ទាំងស្រុង

អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អនាគត​ប្រទេស​ជាតិ គឺ​ត្រូវ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ជំហរ​រឹងមាំ ស្អាតស្អំ ច្បាស់លាស់ និង​មាន​សមត្ថភាព​ទាំងស្រុង ព្រោះ​ថា​សង្គម​ជាតិ​មួយ​សម្បូរ​ទៅ​ដោយ​យុវជន​ដែល​មាន​ឧត្តមភាព​បែប​នេះ ប្រជាជន​នៃ​ប្រទេស​នោះ គឺ​មាន​ភាព​សុខសាន្ត និង​ភាព​រុងរឿង​ទៅ​មុខ​ជានិច្ច។ អង្គការ​ខុនរ៉ាត អាឌិនណៅអ៊ែ បាន​ចេញ​របាយការណ៍​សម្រាប់​ឆ្នាំ​២០២១ របស់​ខ្លួន ដែល​មាន​កម្រាស់​ជិត ៦០​ទំព័រ ស្ដីពី​យុវជន​អ្នក​ដឹកនាំ និង​បុគ្គល​មាន​ឥទ្ធិពល​វ័យក្មេង​នៅ​កម្ពុជា ថា​ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​យុវជន​ពី​ការចូលរួម​កសាង​សង្គម​ជាតិ ដូចជា​ការចូលរួម​ក្នុង​វិស័យ​នយោបាយ និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត គឺជា​ការ​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​យុវជន​នានា ដូចជា​យុវជន​ការពារ​បរិស្ថាន យុវជន​ការពារ​ព្រៃឈើ យុវជន​ការពារ​សិទ្ធិមនុស្ស...

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​លើក​កម្ពស់​សិទ្ធិ​កុមារ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រាជការ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ត្រូវ​នាំ​គ្នា​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧២ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី​២០ នៃ​ទិវា​ប្រឆាំង​ពលកម្ម​លើ​កុមារ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​នេះ ក្រសួង​ស្ថាប័ន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ត្រូវ​ចុះ​សួរ​សុខទុក្ខ​កុមារ​តាម​មជ្ឈមណ្ឌល​កុមារ​កំព្រា និង​មណ្ឌល​ស្ដារ​នីតិសម្បទា...

អតីតមន្ត្រីគណបក្ស​​សង្គ្រោះ​​ជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​យ៉ាង​ដំណំ ​និង​ប្លន់​យក​ទូរស័ព្ទ​ថែម​ទៀត។ ​ ការ​វាយ​ដំ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​ការ​ព្រមាន​ឱ្យ​អតីត​មន្ត្រី​រូប​នោះ ​បញ្ឈប់​សកម្ម​ភាព​នយោបាយ​ពាក់​ព័ន្ធ​គណបក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត​ និង​គំរាម​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ ប្រសិន​បើពួក​គេ​នៅតែ​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត។​

ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន

នៅក្នុង​មហា​សន្និបាទ​រំលឹក​ខួប​លើក​ទី​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​បង្ហាញ​អំពី​ប្រវត្តិ​ នៃ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹកនាំ​ប្រកប​ដោយ​ភាព​ក្លាហាន​ ឥត​រាថយ​នៅ​គ្រប់​ដំណាក់​កាល​ធំៗ​នៃ​ប្រវត្តិ​សាស្ដ្រ។​

សកម្មជនបរិស្ថានរកឃើញថា សំណង់អគារធំៗចំនួន៥នៅខេត្តព្រះសីហនុ សាងសង់ខុសច្បាប់

សកម្ម​ជន​បរិស្ថាន​បាន​អះអាង​ថា ​សំណង់​អគារ​ធំៗ​ចំនួន​៥​ នៅ​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ខុស​ច្បាប់​និង​ផ្ទុយ​ពី​សារាចរ​របស់​រដ្ឋាភិបាល។​

អ្នកឃ្លាំមើលសង្គមថា ការដកមន្ត្រី​រដ្ឋាភិបាលេជាការបំភ័ន្តនិងបិទបាំងកំហុសលោកហ៊ុន សែនចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ

អ្នកឃ្លាំមើល​សង្គម​និយាយ​ថា ​សោកនាដ​កម្ម​គឺ​ជា​សោកនាដ​កម្ម!​ នេះ​គឺជា​សម្រែក​ចូលរួម​រំលែក​ពី​មជ្ឈដ្ឋាន​នានា​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ទាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ពី​គ្រប់ទិស​ទី​នៃ​ពិភព​លោក​ដូច​ដែល​ដឹង​បាន​តាម​រយៈ​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយ ​កាសែត​ វិទ្យុ​ទូរទស្សន៍៖​The New York Times ​សហ​រដ្ឋ​អាមេរិក, AFP​ និង​សាេ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត។​

Latest news