ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សុខ ឥសាន
នយោបាយ
អ្នកនាំពាក្យ CPP៖ បក្សប្រជាជនកម្ពុជាជឿជាក់ខ្ពស់យកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ
ឌឹ ខេមបូឌា ដេលី
-
January 31, 2023
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ទម្លាយថា គណបក្សប្រជាជនកម្ពុជាជឿជាក់ថា ខ្លួននៅតែអាចយកឈ្នះក្នុងការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះបន្តទៀត ត្បិតគណបក្សនេះបានកសាងសមិទ្ធផល និងកម្មវិធីនយោបាយស្របតាមតម្រូវការជាតិ និងតម្រូវការរបស់ប្រជាជនទូទាំងប្រទេស។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយសន្និបាតវិសាមញ្ញរបស់គណបក្សកាន់អំណាចកាលពីថ្ងៃទី២៩ ខែមករា ថា បក្សប្រជាជនកម្ពុជាជាគណបក្សដែលមានវ័យចំណាស់ជាងគេមួយ ដែលបានដឹកនាំរាជរដ្ឋាភិបាលរយៈពេល ៦អាណត្តិមកហើយ។ ជាងនេះទៀត បក្សកាន់អំណាចក៏មានគុណសម្បត្តិដ៏ធំធេងក្នុងការអភិវឌ្ឍជាតិ និងការធានានូវភាពសុខសាន្តសម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។ លោក សុខ ឥសាន លើកឡើងថា...
ព័ត៌មានជាតិ
អ្នកជំនួញចិនឆបោកតាមអ៊ីនធឺណិតធ្លាប់ផ្តល់យន្តហោះទំនើបជូនលោក ហ៊ុន សែន ទៅប្រជុំនៅញីវយ៉ក
ឌឹ ខេមបូឌា ដេលី
-
July 20, 2022
សារព័ត៌មាន Aljazeera ផ្សាយថា អ្នកជំនួញជនជាតិចិនដ៏មានឥទ្ធិពលមួយរូបពាក់ព័ន្ធនឹងសំណុំរឿងឆបោកតាមអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិ បានផ្តល់យន្តហោះស៊េរីទំនើបជូនដំណើរលោក ហ៊ុន សែន ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨។ តាមវីដេអូដែលបានផ្សាយជាង ៤០នាទីកាលពីថ្ងៃទី១៤ ខែកក្កដា ដោយមានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» បានចុះផ្សាយថា ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិនកំពុងលួចយកលុយរាប់សិបពាន់លានដុល្លារពីជនរងគ្រោះជុំវិញពិភពលោក។ ប៉ុន្តែប្រតិបត្តិការបោកនេះ...
ច្បាប់
លោក កឹម សុខា ឆ្លើយតបព្រះរាជអាជ្ញាដែលចោទសួរភ្ជាប់ជាមួយលោក សម រង្ស៊ី
ឌឹ ខេមបូឌា ដេលី
-
June 17, 2022
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា បានប្រតិកម្មទៅនឹងព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបានចោទសួរ និងភ្ជាប់រូបលោកទៅនឹងករណីលោក សម រង្ស៊ី។ លោកបានឆ្លើយតបថា លោកមិនមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី ទៀតនោះឡើយ ក្រោយពេលបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី បានដើរចេញពីស្មារតីរួបរួមរបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់។ លោក កឹម សុខា បាននិយាយទៅកាន់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា...
នយោបាយ
បក្សកាន់អំណាចនឹងធ្វើសន្និបាតវិសាមញ្ញដាក់យុទ្ធសាស្ត្របោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលបក្សនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ ក្រោយពីលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីៗទទួលបានអាសនៈច្រើនលើសលប់នៅទូទាំងប្រទេស ដើម្បីទៅដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា ការធ្វើសន្និបាតវិសាមញ្ញនៅខែកក្កដា ខាងមុខ អាចលើកយកប្រធានបទពាក់ព័ន្ធការបោះឆ្នោតនាពេលថ្មីៗនេះ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលអាសនៈច្រើនលើសលប់។ លោក សុខ ឥសាន...
នយោបាយ
បក្សកាន់អំណាចថាការបោះឆ្នោតឃុំ-សង្កាត់ប្រព្រឹត្តទៅដោយរលូនជាងការបោះឆ្នោតកន្លងទៅ
ឌឹ ខេមបូឌា ដេលី
-
June 7, 2022
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយរលូនជាងការបោះឆ្នោតនាពេលកន្លងទៅ ខណៈបក្សភ្លើងទៀន និងសង្គមស៊ីវិលសង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅមិនសេរី និងមិនយុត្តិធម៌។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិនេះប្រព្រឹត្តទៅយ៉ាងរលូនជាងអាណត្តិមុនៗទាំងអស់។ លោកបានចាត់ទុកការប្រកាសរបស់គណបក្សភ្លើងទៀន ដែលថាការបោះឆ្នោតនេះមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ធ្វើឡើងក្នុងចេតនាចង់ប្រឆាំងនឹងការបោះឆ្នោតតែប៉ុណ្ណោះ។ ក្រៅពីការលើកឡើងរបស់លោក សុខ ឥសាន នោះ គណបក្សនយោបាយមួយចំនួន ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរតែមួយ...
នយោបាយ
បក្សភ្លើងទៀនថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំណាមួយនៃបក្សសង្គ្រោះជាតិទេ
ឌឹ ខេមបូឌា ដេលី
-
May 31, 2022
គណបក្សភ្លើងទៀន អះអាងថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនោះទេ ខណៈបក្សនេះនៅតែរងការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៅពីក្រោយខ្នង។ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនថា ពួកគេកំពុងនៅពីក្រោយនៃសកម្មភាពរបស់គណបក្សភ្លើងទៀន។ ប្រភពដដែលអះអាងថា កន្លងមកខ្លួនបានណែនាំដល់ថ្នាក់ដឹកនាំរបស់ខ្លួនក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ ឱ្យអនុវត្តឱ្យបានខ្ជាប់នូវសកម្មភាពឃោសនាបោះឆ្នោតស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត រួមទាំងសេចក្តីណែនាំផ្សេងៗចែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវជាទីបំផុត។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក...
នយោបាយ
បក្សកាន់អំណាចចុះបង្រៀនគូសសន្លឹកឆ្នោតនិងចែកថវិកាដល់ពលរដ្ឋដើម្បីបោះឆ្នោតឱ្យបក្សខ្លួន
ឌឹ ខេមបូឌា ដេលី
-
May 27, 2022
គណបក្សប្រជាជនកម្ពុជា កំពុងចុះបង្រៀនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យគូសសន្លឹកឆ្នោត ឬបោះឆ្នោត ព្រមទាំងចែកថវិកាដើម្បីឱ្យបោះឆ្នោតដល់គណបក្សរបស់ខ្លួនយ៉ាងសកម្ម ស្របពេលនឹងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ កូនៗរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចគ្រាក់ៗបាននាំគ្នាចុះជួប និងលើកដៃសំពះពលរដ្ឋដល់ក្នុងផ្ទះ រួមទាំងតាមផ្លូវសាធារណៈ ទាំងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋាននៃខេត្តនីមួយៗ។ ក្រៅពីលើកដៃសំពះ និងចុះជួបហើយ ពួកគេក៏បាននាំគ្នាយកអំណោយដោយមានសារ៉ុង ប៊ីចេង និងថវិកាចន្លោះពី ១ម៉ឺនរៀលទៅ ២ម៉ឺនរៀលឱ្យពលរដ្ឋផងដែរ។ ការផ្ដល់ជាអំណោយនោះ ធ្វើឡើងអំឡុងពេលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន កំពុងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥...
នយោបាយ
លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់តាមផ្លូវច្បាប់បន្ទាប់ពីបក្សទាំង១៧ចូលរួម
ឌឹ ខេមបូឌា ដេលី
-
May 25, 2022
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់ បន្ទាប់ពីគណបក្សក្រៅនយោបាយទាំង ១៧ ព្រមទទួលយកការប្រកួតប្រជែងរកសន្លឹកឆ្នោតដោយការចូលរួមយុទ្ធនាការឃោសនាកាលពីថ្ងៃទី៤ ខែឧសភា។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន គឺដើមអម្ពិល ស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រុមប្រឆាំងនៅតែបរាជ័យក្រោមដៃបក្សកាន់អំណាច ទោះពួកគេចេញមកក្នុងទម្រង់បែបណាក៏ដោយ។ លោក សុខ ឥសាន អះអាងថា គណបក្សកាន់អំណាចនៅតែមានការគាំទ្រពីពលរដ្ឋ...
នយោបាយ
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់និងសកម្មជនបក្សភ្លើងទៀន៧៨រូបចុះចូលបក្សកាន់អំណាច
ឌឹ ខេមបូឌា ដេលី
-
May 5, 2022
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច អះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងពេញសិទ្ធិ និងបម្រុង រួមទាំងសកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន ៧៨រូបដែលមកពីខណ្ឌចំនួន១១ ក្នុងរាជធានីភ្នំពេញ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សកាន់អំណាចរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានបើកពិធីទទួលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ចំនួន ៧៨រូប ក្នុងនោះ ៥២រូបជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង និង ២៦រូបផ្សេងទៀតគឺសុទ្ធសឹងតែជាសកម្មជនបក្សនេះទាំងអស់។ លោក...
នយោបាយ
ស្ថាបនិកបក្សបេះដូងជាតិថានឹងចូលបំភ្លឺនៅតុលាការបន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធ
ឌឹ ខេមបូឌា ដេលី
-
April 21, 2022
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អះអាងថានឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ បន្ទាប់ពីលោកពឹងពាក់មេធាវី និងទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការរួចរាល់។ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថាមិនដែលមានបំណងគេចវេសពីការកោះហៅរបស់តុលាការម្តងណាឡើយ ប៉ុន្តែដោយសារតែកន្លងមកលោកមិនដែលបានទទួលដីកាកោះហៅជាផ្លូវការពីតុលាការទាល់តែសោះ។ លោកបដិសេធរាល់ពាក្យចចាមអារ៉ាម និងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ដែលថាលោកមានចេតនាគេចពីការកោះហៅរបស់តុលាការ ថាជារឿងមិនពិតនោះឡើយ ព្រោះលោកមិនដែលមានចេតនាគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ដើមអម្ពិល បានដកស្រង់សម្ដីអ្នកនាំពាក្យគណបក្សកាន់អំណាច...
1
2
Page 1 of 2
Latest news
តុលាការចេញដីកាបញ្ឈប់ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា បន្ទាប់ពីសុំអភ័យទោស
April 25, 2024
រុស្ស៊ីហៅជំនួយយោធាដ៏សម្បើមរបស់អាមេរិកឱ្យអ៊ុយក្រែនថាបង្កើតជាគំនុំ ខណៈចិនវាយប្រហារការផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់
April 25, 2024
កម្ពុជាថាចិនប្រកាសជំហរប្រឆាំងដាច់ខាតចំពោះបរទេសដែលជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
April 25, 2024
មេដឹកនាំកម្ពុជាប្រកាសជំហរបន្តគាំទ្រគោលនយោបាយចិនតែមួយ និងធានាមិនបង្កើតទំនាក់ទំនងជាមួយតៃវ៉ាន់
April 25, 2024
លោក ហ៊ុន សែន ដកពាក្យបណ្ដឹងលោក ជា ប៉ូច ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមិនលើកលែងទោសឱ្យលោក សម រង្ស៊ី ដាច់ខាត
April 25, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ