30.1 C
Phnom Penh

TAG

សូ ណារ៉ូ

បណ្ឌិត សូ ណារ៉ូ៖ ព្រះករុណា សីហនុ ធ្លាប់​អំពាវនាវ​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ខ្សែ​ប្រេវីយេ​ជា​ព្រំដែន​ទឹក​រវាង​កម្ពុជា​និង​វៀតណាម

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អះអាង​ថា ការ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ប្រទេស​វៀតណាម ដូចជា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ដែល​មាន​កោះត្រល់ ជាដើម គឺ​បាន​បាត់បង់​នៅ​ជំនាន់​សម្តេច​ព្រះ​នរោត្តម សីហនុ បន្ទាប់ពី​ព្រះអង្គ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​ជា​ឯកតោ​ភាគី​កាលពី​សម័យ​សង្គម​រាស្ត្រ​និយម។ អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ឧសភា បន្ទាប់ពី​ព្រះមហាក្សត្រ​ប្រកាស​ទទួលស្គាល់​អតីតភាព​ការងារ​កាលពី​មុន និង​តែងតាំង​លោក​ជា​ឧត្តម​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ដើម​វិញ​ថា នៅ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​នោះ គឺ​កោះត្រល់​ក៏​ត្រូវ​បាត់បង់​ដោយ​ចៀស​ពុំ​រួច​ឡើយ។ បណ្ឌិត សូ ណារ៉ូ...

បណ្ឌិត សូ ណារ៉ូ ត្រូវ​បាន​ទទួល​ស្គាល់​អតីត​ភាព​ការងារ​ឡើង​វិញ​និង​តែងតាំង​ជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជ្យក្រឹត្យ​ទទួលស្គាល់​អតីតភាព​ការងារ​របស់​អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ ឡើងវិញ និង​តែងតាំង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ផង​ដែរ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជ្យក្រឹត្យ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ដោយ​ត្រាស់​បង្គាប់​ទទួលស្គាល់​អតីតភាព​ការងារ​បណ្ឌិត សូ ណារ៉ូ ដោយ​ធ្វើ​និយតកម្ម​បញ្ចូល​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន សែន...

កិច្ច​សម្ភាសន៍៖ បណ្ឌិត សូ ណារ៉ូ ក្រោយពី​ត្រូវ​បាន​ទទួលស្គាល់​អតីតភាព​ការងារ​ជា​អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ឥណ្ឌូនេស៊ី

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​បណ្ឌិត សូ ណារ៉ូ ក្រោយពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​អតីតភាព​ការងារ​របស់​លោក​ជា​អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​នយោបាយ​រក​ការ​ឯកភាព​ជាតិ​ដើម្បី​មាន​សន្តិភាព​ពិតប្រាកដ

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អំពាវនាវ​ឱ្យ​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ដឹកនាំ​នយោបាយ​ទៅ​រក​ការ​ឯកភាព​ជាតិ ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព និង​សេចក្តី​សុខ​សុភមង្គល​ពិតប្រាកដ។ អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ មករា ថា បើ​ទោះជា​លោក ហ៊ុន សែន...

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ថា​តុលាការ​មាន​ចេតនា​ឱ្យ​ក្រុម​លោក សម រង្ស៊ី វាយប្រហារ​លោក កឹម សុខា

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ឬ​ហៅថា CNRP-USA ព្រមាន​ថា សំណួរ​អយ្យការ​ដែល​បាន​សាកសួរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​មាន​ចេតនា​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មាន​លេស​វាយប្រហារ និង​មួលបង្កាច់​លើ​លោក កឹម សុខា ដើម្បី​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព។ សេចក្តី​ថ្លែងការណ៍​របស់ CNRP-USA កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​កត់សម្គាល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​តំណាង​អយ្យការ​ប្រឹង​ជជីក​សួរ​លោក កឹម...

អ្នក​ឃ្លាំមើល៖ ចិន​ប្រើប្រាស់​ទំនាក់​ទំនង​កម្ពុជា​ដើម្បី​យក​សមុទ្រ​រាម​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា ក្រុម​ចារកិច្ច​សម្ងាត់​បាន​វាយតម្លៃ​ថា ចិន​កំពុង​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​គោលដៅ​ប្រើប្រាស់​តំបន់​រាម និង​ប្រទេស​កម្ពុជា​ទាំងមូល ដើម្បី​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៨ ខែ​មិថុនា ថា ចំណោទ​អំពី​មូលដ្ឋាន​ជើងទឹក​រាម គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ចំណុច​សំខាន់​នោះ​គឺ​នៅ​ត្រង់​ថា ផ្ទៃដី​កម្ពុជា​ទាំងមូល​ទើប​ជា​ចំណុច​ធំ​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ចិន​កំពុង​ត្រូវការ​ដើម្បី​ប្រើប្រាស់​ជា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​របស់​ពួកគេ។ លោក...

អ្នក​ឃ្លាំមើល៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក​នឹង​គ្មាន​ឧបសគ្គ បើ​រដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា អះអាង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក នឹង​គ្មាន​ឧបសគ្គ​ណា​មួយ​កើតឡើង​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ដើម​សប្តាហ៍​នេះ​ថា នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​ជុំវិញ​កិច្ចប្រជុំ​អាស៊ាន-អាមេរិក

ក្រុម​អ្នក​តស៊ូ​មតិ​រស់នៅ​ក្រៅ​ស្រុក លើកឡើង​ថា លោក ហ៊ុន សែន នឹង​រង​នូវ​ភាព​អាម៉ាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ដោយសារ​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​តម្លៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មិន​បាន​រៀបចំ​ឱ្យ​មាន​ជំនួប​ទ្វេភាគី​រវាង​សហប្រធាន​ទាំង​ពីរ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១០ ឧសភា ថា...

អតីត​មេដឹកនាំ​និស្សិត​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​ទេ​នោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

មន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​គឺ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ចោទ​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជុំវិញ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ ដើម្បី​រុញ​ឱ្យ​រដ្ឋ​បរទេស​ចូល​ក្នុង​សំណុំរឿង​របស់​ខ្លួន ក្នុង​ចេតនា​ប្រើប្រាស់​ឥទ្ធិពល​នៃ​រដ្ឋ​បរទេស​នោះ​ដើម្បី​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​បំណង​ជួយ​ដក​ខ្លួន​ចេញពី​សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ថា យោង​តាម​ទិដ្ឋភាព​ច្បាប់ និង​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្ដីពី​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ និង​រដ្ឋ មន្ត្រី​ទូត​បរទេស​តែង​មាន​អភ័យ​ឯកសិទ្ធិ​ជានិច្ច មិន​ចំណុះ​ទៅ​នឹង​អំណាច​តុលាការ​នៃ​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ឡើយ។ លោក ជិន...

Latest news