33 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​ស្រប​ពេល​មនុស្ស​មាន​វ័យ​ចាស់​កំពុង​កើន​ឡើង

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច បន្ត​យក​កូន​ឱ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចាស់​ត្រូវ​គេ​ព្យាករ​ថា មាន​ចំនួន​កើន​ឡើង​ជាង​មនុស្ស​វ័យ​កណ្តាល​នៅ​ឆ្នាំ​២០៥០ ខាងមុខ​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​ផែនការ នៅ​ថ្ងៃទី​៩ ខែ​មេសា នេះ​ថា គូ​ស្វាមី​ភរិយា​ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច គួរ​មាន​កូន​ច្រើន​លើស​ពី​ចំនួន​កំណត់ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម ព្រោះ​នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់​មាន​កំណើន​កាន់តែ​ច្រើន ដូច្នេះ​ប្រសិនបើ​អត្រា​កំណើត​កាន់តែ​តិច​ជាង​ចំនួន​មនុស្ស​ចាស់...

នាយករដ្ឋមន្ត្រី​កូន​រក្សា​បន្ត​ការ​អនុវត្ត​អភិក្រម ៥​ប្រការ​ពី​ឪពុក តើ​អាច​ធ្វើ​បាន​ប៉ុនណា?

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អភិក្រម​ទាំង ៥ ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​ជា​ឪពុក នៅតែ​មាន​តម្លៃ​ក្នុង​ការ​ដាស់តឿន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គ្រប់​កម្រិត ឱ្យ​ពិនិត្យ និង​កែលម្អ​ខ្លួន​ឱ្យ​ស័ក្តិសម​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ។ កូនប្រុស​ស្នង​អំណាច​ពី​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​មុខងារ​សាធារណៈ កាលពី​ថ្ងៃទី​០៤...

HRW៖ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​បាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ របស់​កម្ពុជា ដែល​បាន​សម្រេច​ជ្រើស​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា ពីព្រោះ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អង្គការ​នេះ​អំពាវនាវ​ឲ្យ​បណ្តា​ម្ចាស់​ជំនួយ​កម្ពុជា​ទាំងអស់ រួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គំរាមកំហែង និង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ត​ទៅ​ទៀត។ កាលពី​ថ្ងៃ​ពុធ ទី​៣ មេសា Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាង​ថា អំពើពុករលួយ​ស៊ីសំណូក​សូកប៉ាន់ និង​ប្រព័ន្ធ​ច្បាប់​ដ៏​លម្អៀង​របស់​កម្ពុជា បាន​រារាំង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​គាំទ្រ​តំណាង​បេក្ខជន​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥...

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ប្រកាស​ចូលរួម​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​ចូលរួម​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (Universal Predict Review (UPR)) ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ក្នុង​ប្រទេស​ស្វីស។ អនុប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក រ៉េត សម្បត្តិ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១...

មន្ត្រី​ទម្លាយ​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ទម្លាយ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្លាស់ប្ដូរ​មនុស្ស​ក្នុង​គណបក្ស​ដែល​មិនមែន​ជា​បក្ខពួក និង​វង្ស​ត្រកូល​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដើម្បី​សម្រេច​ផែនការ​គ្រប់គ្រង​អំណាច​មួយ​ជំហាន​ទៀត គឺ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក មុំ អស្សនី ទម្លាយ​ថា​ការ​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​លុយ

អតីត​មន្ត្រី​ជំនិត​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ​ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦...

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញពី​តំបន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដើម្បី​គេច​ចេញពី​ការ​ឈ្លានពាន

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រកាស​ដក​កម្ពុជា​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម ឡាវ ឬ​ហៅថា CLV ជាបន្ទាន់ ក្រោម​ហេតុផល​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ ហើយ​ថែមទាំង​រង​នូវ​ការ​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​ពី​ប្រទេស​វៀតណាម ថែម​ទៀត។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មីនា...

“សម្តេច​ពុក​សន្តិភាព” សៀវភៅ​បង្ហាញ​ពី​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា​តែ​មិន​រៀបរាប់​របៀប​ដឹកនាំ​ដ៏​អនាធិបតេយ្យ

ក្រុម​តស៊ូ​មតិ​នៅ​ប្រទេស​កម្ពុជា ថា​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «សម្តេច​ពុក​សន្តិភាព» ដែល​ពណ៌នា​អំពី​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ខ្លាំងក្លា ដែល​អាច​រំដោះ​សង្គម​ជាតិ​មួយ​នេះ​បាន តែ​មិន​បាន​រៀបរាប់​ពី​ការ​បញ្ចេញមតិ​ដោយ​ហិង្សា និង​របៀប​ដឹកនាំ​ដ៏​សែន​អនាធិបតេយ្យ និង​ឃោរឃៅ​ក្នុង​របប​ដឹកនាំ​របស់​គាត់​នោះ​ទេ។ ក្រុម​តស៊ូ​មតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា មាន​របាយការណ៍​ជាច្រើន​ដែល​បាន​ផ្សព្វផ្សាយ​ពី​រូបភាព​ដ៏​សែន​អនាធិបតេយ្យ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​របប​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដែល​មិន​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សៀវភៅ «សម្តេច​ពុក​សន្តិភាព» ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបរៀង និង​បោះពុម្ពផ្សាយ​នៅ​ពេលនេះ។ ប្រភព​ខាង​លើ​ដដែល​លើកឡើង​ថា ក្រៅពី​ការ​និពន្ធ​សៀវភៅ​លើក​សរសើរ​គ្រួសារ​ត្រកូល​ហ៊ុន ក៏​មាន​ការ​និយាយ​បញ្ចើចបញ្ចើ​ពី​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន​ជា​ហូរហែ​ដែរ។ អ្នក​និយាយ​កោត​សរសើរ​ត្រកូល​ហ៊ុន មាន​ដូចជា...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដឹង​ទាមទារ​កោះ​គុត​មក​វិញ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្តឹង​តវ៉ា​ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ Permanent Court of Arbitration (PCA) នៅ​ទីក្រុង​ឡាអេ ដោយ​ប្រើប្រាស់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទាមទារ​ដែនដី ២​ភាគ​៣ របស់​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​កោះ​គុត ត្រឡប់​មក​កម្ពុជា​វិញ និង​ទាមទារ​យក​សមុទ្រ​ខ្មែរ​ទំហំ​ជាង ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ត្រឡប់​មក​វិញ​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១...

អ្នកវិភាគ​ថា​ដំណឹង​ឧកញ៉ា ឡេង ចាន់ណា បែក​កម្មដ្ឋាន​គឺជា​កលល្បិច​លែង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ

ក្រុម​អ្នកវិភាគ​នយោបាយ ចោទ​ថា ការ​ផ្សព្វផ្សាយ​ថា​ឧកញ៉ា ឡេង ចាន់ណា បែក​កម្មដ្ឋាន ឬ​មាន​សតិ​មិន​គ្រប់​ក្រោយ​ការ​ចាប់​ខ្លួន គ្រាន់តែ​ជា​ល្បិចកល​ដើម្បី​បំបិទ​ការ​ស្រាវជ្រាវ​ទៅ​រក​អ្នក​ពាក់ព័ន្ធ​កំពូល​ជាមួយ​ឧកញ៉ា​រូប​នេះ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ មីនា នេះ​ថា ទំហំ​ទឹកប្រាក់​ដែល​គេ​ទម្លាយ​ថា​ឧកញ៉ា ឡេង ចាន់ណា...

Latest news