28 C
Phnom Penh

TAG

ហ៊ុន សែន

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ឧបត្ថម្ភ​ថវិកា​ដោយ​អាមេរិក​នៅ​ឆ្នេរ​រាម

ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នេរ​រាម និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​មូលដ្ឋាន​យោធា​របស់​ចិន People's Republic of China ឬ PRC military នៅ​កម្ពុជា​ផង​ដែរ។ការ​ព្រួយបារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា។អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Wendy Sherman បាន​រិះគន់​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​រាម និង​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មាន​ន័យ​ថា​កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង...

ក្រុម​តស៊ូ​មតិ​ថា​ជំនួប​មន្ត្រី​ការបរទេស​អាមេរិក​និង​លោក ហ៊ុន សែន ជា​គន្លឹះ​វិជ្ជមាន​សម្រាប់​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​អះអាង​ថា ជំនួប​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មិថុនា នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The...

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​លើក​កម្ពស់​សិទ្ធិ​កុមារ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រាជការ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ត្រូវ​នាំ​គ្នា​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧២ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី​២០ នៃ​ទិវា​ប្រឆាំង​ពលកម្ម​លើ​កុមារ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​នេះ ក្រសួង​ស្ថាប័ន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ត្រូវ​ចុះ​សួរ​សុខទុក្ខ​កុមារ​តាម​មជ្ឈមណ្ឌល​កុមារ​កំព្រា និង​មណ្ឌល​ស្ដារ​នីតិសម្បទា...

កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?

កម្មវិធី Idea Talk៖​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​

​កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១កក្កដា​ឆ្នាំ​២០១៩។​ កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​ ប្រធាន​បទ៖​ កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។​​ វាគ្មិន៖​កញ្ញា​សៅឧសភា​សកម្មជន​បក្ស​សង្គ្រោះជាតិ​។ សូម​អរគុណ!​  

កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។

អតីតមន្ត្រីគណបក្ស​​សង្គ្រោះ​​ជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​យ៉ាង​ដំណំ ​និង​ប្លន់​យក​ទូរស័ព្ទ​ថែម​ទៀត។ ​ ការ​វាយ​ដំ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​មាន​ការ​ព្រមាន​ឱ្យ​អតីត​មន្ត្រី​រូប​នោះ ​បញ្ឈប់​សកម្ម​ភាព​នយោបាយ​ពាក់​ព័ន្ធ​គណបក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត​ និង​គំរាម​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ ប្រសិន​បើពួក​គេ​នៅតែ​បន្ត​សកម្ម​ភាព​នយោបាយ​ជាមួយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត​ទៅ​ទៀត។​

ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន

នៅក្នុង​មហា​សន្និបាទ​រំលឹក​ខួប​លើក​ទី​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បាន​បង្ហាញ​អំពី​ប្រវត្តិ​ នៃ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ដឹកនាំ​ប្រកប​ដោយ​ភាព​ក្លាហាន​ ឥត​រាថយ​នៅ​គ្រប់​ដំណាក់​កាល​ធំៗ​នៃ​ប្រវត្តិ​សាស្ដ្រ។​

អ្នក​វិភាគ​ចាត់ទុក​ការ​តែង​តាំង​លោក​យន្ត មីន​ជា​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ធ្វើ​ឱ្យ​សីល​ធម៌​និង​គុណ​ធម៌​ខ្មែរ​ធ្លាក់​ចុះ​

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​សម្តែង​ការ​សោក​ ស្តាយ​ជា​ខ្លាំង​ ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ប្រកាស​ផ្តល់​តំណែង​ធំ​ថ្មី​មួយ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ដល់​អតីត​ចៅ​ហ្វាយ​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ដែល​ទើប​នឹង​លាលែង​បាន​ប៉ុន្មាន​ម៉ោង។​

សហ​រដ្ឋ​អាមេរិក​ហៅ​ការ​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ជាប់​គុក​២​ឆ្នាំថា ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​

សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​នា​ថ្ងៃ​នេះ​ បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ទោស​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ដោយ​គ្រាន់​តែ​លោក​បាន​ជួយ​នៅ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​ ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​Russia Today​(RT)។​

Latest news