34 C
Phnom Penh

TAG

ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន​បញ្ជា​ឱ្យ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​របស់​ខ្លួន

ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋាភិបាល​របស់​លោក ពង្រឹង​កិច្ចសហការ​បន្ថែម​ទៀត​ទៅ​លើ​សន្តិសុខ​ដែនសមុទ្រ ដើម្បី​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន​ចំពោះ​បូរណភាព​ទឹកដី និង​សុខ​សន្តិភាព​ចំ​ពេល​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន កំពុង​បន្ត​កើន​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា បាន​ឱ្យ​ដឹង​ថា បទបញ្ជា​របស់​លោក Marcos Jr ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មុន និង​ទើប​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា មិន​បាន​លើកឡើង​ឈ្មោះ​ប្រទេស​ចិន ចំៗ​នោះ​ទេ...

ប្រមុខ​ការពារ​ជាតិ​ហ្វីលីពីន​គំរាម​កម្ទេច​ការ​ប៉ង​បំបែក​ទឹកដី​ក្រោយពី​លោក Duterte ទាមទារ​ឯករាជភាព​សម្រាប់​កោះ Mindanao

រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន នា​ថ្ងៃ​ចន្ទ ទី​៥ កុម្ភៈ នេះ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ ក្រោយ​ការ​គំរាម​ចង់​ធ្វើ​អបគមន៍​ដែនដី​ពី​សំណាក់​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte។ កាលពី​ថ្ងៃទី​៣០ ខែ​មករា កន្លង​ទៅ លោក Duterte បាន​អំពាវនាវ​ចង់​ឱ្យ​មាន​ការ​ផ្តល់​ឯករាជភាព​សម្រាប់​កោះ Mindanao ដែល​ជា​ទី​កំណើត​របស់​លោក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ខណៈ​សម្ព័ន្ធភាព​រវាង​លោក​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន គឺ​លោក Ferdinand Marcos Jr បាន​បែកបាក់​គ្នា​ទៅវិញ​កាលពី​សប្តាហ៍​មុន...

ប្រធានាធិបតី​ហ្វីលីពីន​ថា​ការ​ពង្រឹង​សម្ព័ន្ធភាព​ជា​មូលដ្ឋានគ្រឹះ​នៃ​ទស្សនកិច្ច​ទៅ​កាន់​វៀតណាម

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ មករា នេះ​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ហ្វីលីពីន ហ្វឺឌឺណង់ ម៉ាសកូសជៀ បាន​ទៅ​ដល់​ប្រទេស​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ដែល​មាន​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ប្រទេស​ចិន។ វៀតណាម ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ខ្លាំង​មួយ ទាំង​សេដ្ឋកិច្ច នយោបាយ រួម​ទាំង​វិស័យ​យោធា​ផង​ដែរ។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បើ​ទោះជា​ប្រកាន់​យក​របប​ដឹកនាំ​កុម្មុយនីស្ត​ក៏ដោយ តែ​ទីក្រុង​ហាណូយ នេះ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុងតែ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រទេស​ដែល​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​ជាមួយ​នឹង​ចិន ហើយ​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ប្រធានាធិបតី​ហ្វីលីពីន បាន​ហៅ​ប្រទេស​វៀតណាម ជា​កម្លាំង​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​តំបន់​សមុទ្រ​ចិន​ខាងត្បូង។...

ប្រទេស​ហ្វីលីពីន លែង​ចង់​បាន​កម្ចី​ចិន​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បំផុត

ប្រទេស​ហ្វីលីពីន សម្រេច​ទម្លាក់​ចោល​ការ​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន ៣​ខ្សែ ដែល​ចិន​បាន​ឱ្យ​ខ្ចី​ក្នុង​អំឡុង​ប្រទេស​ហ្វីលីពីន ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដ្រូឌ្រីងហ្គូ ឌូទើតេ កាន់​អំណាច​រយៈពេល ៦​ឆ្នាំ។ បច្ចុប្បន្ន ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្វីឌឺណង់ ម៉ាកូស ជូន្ញើ ដែល​គេ​ថា​ជា​មេដឹកនាំ​មាន​ទំនោរ​ទៅ​រក​សហរដ្ឋ​អាមេរិក។ ហ្វីលីពីន អាច​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី ដែល​សម្រេច​លែង​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន (Belt and Road...

ហ្វីលីពីន​មិន​លុត​ជង្គង់​ចំពោះ​មុខ​ចិន ដោយ​បញ្ជូន​នាវា​ល្បាត​ទៅ​រឹបអូស​បារ៉ាស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ហ្វីលីពីន និង​មហា​យក្ស​ចិន កំពុងតែ​ទាញ​ទៅ​រក​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​អាច​ដក​ថយ​ជំហរ​មានះ​រៀងៗ​ខ្លួន។ នៅ​ថ្ងៃទី​២៦ កញ្ញា នេះ សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី បាន​ចុះផ្សាយ​ថា ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើងយន្ត​ទៅ​រុះរើ និង​រឹបអូស​សំណង់​បារ៉ាស់​របស់​ចិន ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ខ្សែទឹក​ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។ ហ្វីលីពីន​បាន​ចោទ​ចិន ករណី​សាងសង់​សំណង់​បារ៉ាស់​នៅ​លើ​សមុទ្រ​ហ្វីលីពីន មាន ៣០០​ម៉ែត្រ ត្រង់​កន្លែង​ដែល​សម្បូរ​ត្រី​ច្រើន​នៅ​ប្រជុំ​កោះ Scarborough នា​សមុទ្រ​ចិន​ខាងត្បូង។ សំណង់​បារ៉ាស់​របស់​ចិន...

ហ្វីលីពីន​នៅតែ​មិន​ព្រម​អូស​ខ្មោច​នាវាចម្បាំង​នៃ​សង្គ្រាម​លោក​លើក​ទី​២​តាម​ការ​ទាមទារ​របស់​ពី​ចិន

កាលពី​ថ្ងៃទី​៨ សីហា មហាយក្ស​ចិន​បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​នាវា​ខ្មោច​របស់​ខ្លួន​ចេញពី​តំបន់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ មិន​តែប៉ុណ្ណោះ ហ្វីលីពីន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន នៅ​ម៉ានីល ដើម្បី​តវ៉ា​ប្រឆាំង​ឆ្មាំ​សមុទ្រ​ចិន​ដែល​បាន​បាញ់​ទឹក​រារាំង​មិន​ឲ្យ​ទូក​ហ្វីលីពីន​ដឹក​ស្បៀង​ទៅ​ផ្គត់ផ្គង់​ទ័ព​ជើងទឹក​ដែល​កំពុង​ប្រចាំការ​នៅ​លើ​ខ្មោច​នាវាចម្បាំង​នោះ។ មក​ដល់​ថ្ងៃទី​១០ ខែ​សីហា នេះ ហ្វីលីពីន ប្រកាស​ថា​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​នៃ​កោះ​ថ្ម​ប៉ប្រះ​ទឹក Second Thomas របស់​ហ្វីលីពីន គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​តាម​ការ​គាបសង្កត់​របស់​ក្រុង​ប៉េកាំង នោះ​ទេ។ បច្ចុប្បន្ន​នេះ ហ្វីលីពីន​លែង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ចិន​ដូច​សម័យ​លោក រ៉ូឌ្រីងហ្គូ ឌូទើតេ ទៀត​ហើយ។ ក្រសួង​ការបរទេស​ចិន បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​ខ្មោច​នាវាចម្បាំង​របស់​ខ្លួន​ចេញពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​មិន​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ និង​មេដឹកនាំ​អាស៊ាន​ខ្លះ​នោះ​ទេ

បុរស​ម្នាក់​ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ បាន​ថ្លែង​ប្រាប់​ពិភពលោក​ថា លោក​ខ្វល់​ជា​ខ្លាំង​អំពី​មហិច្ឆតា​របស់​ចិន ដែល​នៅតែ​បំពាន់​ដែនទឹក​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក​ថា​ចិន​មិន​បាន​បោះបង់​ចោល​គំនិត និង​សកម្មភាព​អនុត្តរភាព​នោះ​ទេ។ លោក Ferdinand Marcos Jr បាន​ថ្លែង​វាយប្រហារ​ចិន​ដូចនេះ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ។ តែ​យ៉ាងណា លោក​មាន​ជំនឿ​ថា នឹង​មិន​មាន​ដំណោះស្រាយ​ដោយ​កម្លាំង​ទ័ព​នោះ​ទេ​នូវ​ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន ក្នុង​ករណី​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​ថ្លែង​បន្ត​ថា ដោយសារតែ​រឿង​នេះ​នាំ​ឱ្យ​លោក​ខ្វល់ខ្វាយ​ជា​ខ្លាំង។ តាម​ការ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei...

តើ​ប្រធានាធិបតី​ហ្វីលីពីន​អាច​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ ដែរ​ឬ​ទេ?

ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. បាន​ទៅ​ដល់​ក្រុង​ប៉េកាំង​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ឆ្នាំ​២០២៣ នេះ ដែល​លោក​ត្រូវ​ជួប​សម​ភាគី​ចិន លោក​ប្រធានាធិបតី ស៊ី ជីនពីង។ បើ​តាម​សារព័ត៌មាន​ចិន CGTN លោក Marcos Jr. នឹង​វិល​មក​ប្រទេស​ហ្វីលីពីន វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មករា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​ហ្វីលីពីន​រូប​នេះ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង បន្ទាប់ពី​លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា...

អាមេរិក​ថា​ចិន​ពុំ​មែន​ជា​អ្នក​គោរព​សណ្ដាប់ធ្នាប់​ពិភពលោក​អ្វី​ទេ ព្រោះ​ដើរ​តែ​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ

សហរដ្ឋ​អាមេរិក​ប្រាប់​ចិន​ឱ្យ​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន​ឈ្នះ​ក្ដី​លើ​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង បើ​ចិន​តាំង​ខ្លួន​ថា​ជា​អ្នក​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក។ ការ​ថ្លែង​របស់​លោក Antony Blinken ជា​ការ​ឆ្លើយតប​ចំពោះ​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី ដែល​បាន​ព្យាយាម​ប្រដៅ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​នៅ​ក្នុង​ជំនួប​មួយ​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សេដ្ឋកិច្ច G-20 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ កក្កដា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ តែ​ការ​ថ្លែង​របស់​លោក Blinken ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ កក្កដា ដោយ​បាន​ស្រង់​ចេញពី​សេចក្ដី​ថ្លែងការណ៍​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken បាន​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​បន្ត​ប្រាប់​ចិន​ថា​លោក​ចង់​ឱ្យ​ចំណង​ទាក់ទង​ល្អ​ជាជាង​បង្ក​ជម្លោះ

ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន គឺ​លោក Ferdinand Marcos Jr ហៅ Bongbong បាន​រំឭក​ទៅ​កាន់​ទីក្រុង​ប៉េកាំង ថា ក្នុង​រដ្ឋការ​របស់​លោក ៦​ឆ្នាំ​ទៅ​មុខ​នេះ គឺ​លោក​ចង់​ឃើញ​ហ្វីលីពីន និង​ចិន មាន​ទំនាក់ទំនង​ល្អ ជាជាង​បង្ក​ភាព​តានតឹង និង​ជម្លោះ​ដាក់​គ្នា។ លោក Bongbong ដែល​ទើប​បាន​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា គឺ​លោក​បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ម៉ានីល នៅ​ថ្ងៃទី​៥ កក្កដា។ ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​រូប​នេះ ធ្វើឡើង​នៅ​មុន​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន...

Latest news