ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អាមេរិក-តៃវ៉ាន់
ព័ត៌មានអន្តរជាតិ
អាមេរិកសច្ចានៅតែការពារដែនកោះតៃវ៉ាន់ឱ្យបានដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ
ឌឹ ខេមបូឌា ដេលី
-
September 2, 2023
គ្រប់រដ្ឋការនៃប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់ មិនដែលចង់ឱ្យតៃវ៉ាន់បាត់របូតទៅក្រោមដំបូលបក្សកុម្មុយនីស្តចិនដាច់ខាត ទោះជាដឹងថាចិនអាចវាយយកកោះតៃវ៉ាន់បានយ៉ាងងាយក៏ដោយនោះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែប្រកាន់ថា តៃវ៉ាន់គឺជារដ្ឋអធិបតេយ្យប្រជាធិបតេយ្យមួយដ៏ខ្លាំង និងជាដៃគូមិនអាចខ្វះបានរបស់ក្រុងវ៉ាស៊ីនតោន។ ឆ្លងកាត់ពីរដ្ឋការមួយទៅរដ្ឋការមួយនៃមេដឹកនាំសហរដ្ឋអាមេរិក មិនដែលទុកឱ្យចិនគំរាមតៃវ៉ាន់ងាយៗឡើយ។ ឱ្យតែចិនគំរាម ឬបញ្ជូននាវាចម្បាំងធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ គេសង្កេតឃើញប្រធានាធិបតីអាមេរិក ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ហើយក៏សម្រេចបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅការពារដែនកោះតៃវ៉ាន់ជាបន្ទាន់។ សហរដ្ឋអាមេរិកធ្វើដូចនេះ ដោយយោងលើកិច្ចព្រមព្រៀងរួមគ្នា។ កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៥៥ ខណៈតៃវ៉ាន់នៅតែប្រកាន់របបសាធារណរដ្ឋចិន។ យោងតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកប្រៀបបានជាអាណាព្យាបាលកោះតៃវ៉ាន់ និងការពារតៃវ៉ាន់គ្រប់កាលៈទេសៈទាំងអស់ ដែលដែនកោះមួយនេះរងការបំពានពីសំណាក់ប្រទេសចិន។ តែបើយោងតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិ លេខ២៧៥៨ នៅឆ្នាំ១៩៧១ តៃវ៉ាន់...
ព័ត៌មានអន្តរជាតិ
ចិននៅតែសង្ឃឹមថាបក្សប្រឆាំងនៅតៃវ៉ាន់អាចឡើងកាន់អំណាចនៅឆ្នាំ២០២៤ តែទំនងនឹងខកចិត្តម្ដងទៀត
ឌឹ ខេមបូឌា ដេលី
-
June 21, 2023
កោះតៃវ៉ាន់ ដែលហៅខ្លួនឯងជាសាធារណរដ្ឋចិន នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយអាណត្តិនៅឆ្នាំ២០២៤។ រាល់ការបោះឆ្នោតម្ដងៗ ក្រុងប៉េកាំងតែងតែចង់ឃើញបក្សប្រឆាំង គឺបក្សគូមីនតាំង ឈ្នះឆ្នោត ដើម្បីឈានទៅដល់ការសម្របសម្រួលធ្វើឲ្យមានភាពធូរស្រាល ឬកាត់បន្ថយភាពតានតឹងរវាងដែនដីបងប្អូនទាំងពីរនេះ។ ប៉ុន្តែពីរអាណត្តិហើយដែលគណបក្សគូមីនតាំង ពុំមានលទ្ធភាពដើម្បីឡើងកាន់អំណាចតាមរយៈការបោះឆ្នោតនោះទេ។ គណបក្សកំពុងកាន់អំណាចបច្ចុប្បន្ន គឺគណបក្សប្រជាធិបតេយ្យជឿនលឿន។ ប្រធានាធិបតីដែលកើតចេញពីគណបក្សនេះ គឺអ្នកស្រី សាយ អ៊ឹងវិន។ អ្នកស្រីគឺជាស្ត្រីប្រធានាធិបតីបេះដូងដែកនៃដែនដីកោះតៃវ៉ាន់ ដែលមិនដែលពោលពាក្យចង់ធ្វើសមាហរណកម្មដែនដីទៅជាចំណុះក្រុងប៉េកាំង នោះទេ។ ស្ត្រីដែលមានទំនោរខ្លាំងទៅរកសហរដ្ឋអាមេរិក និងបស្ចិមប្រទេសនេះ មិនត្រឹមតែបង្ហាញជំហរមិនស្ថិតក្រោមឥទ្ធិពលចិនទេ អ្នកស្រីតែងតែគំរាមតបចិនវិញដោយការបង្ហាញកម្លាំងទ័ពរបស់ដែនកោះតៃវ៉ាន់ទៀតផង។ ថ្មីៗនេះ អ្នកស្រីបានទៅពិនិត្យមើលការធ្វើសមយុទ្ធរបស់កងទ័ពតៃវ៉ាន់ ដែលធ្វើឡើងចំពេលដែលដែនកោះនេះនៅតែប្រឈមមុខខ្លាំង និងស្ថិតនៅក្នុងភាពផុយស្រួយនៃការវាយលុកប៉ុនប៉ងផ្ដួលរំលំពីសំណាក់ចិនប៉េកាំង។ តែយ៉ាងណា...
ព័ត៌មានអន្តរជាតិ
ហេតុអ្វីបានជាចិនមិនលើកទ័ពវាយកាន់កាប់តៃវ៉ាន់នៅពេលនេះ?
ឌឹ ខេមបូឌា ដេលី
-
April 22, 2023
មហាយក្សចិនបានបញ្ចេញសកម្មភាពកងទ័ពរបស់ខ្លួន ដោយការធ្វើសមយុទ្ធទ្រង់ទ្រាយធំឡោមព័ទ្ធតៃវ៉ាន់រាប់សិបដងមកហើយ ដែលម្ដងៗធ្វើឱ្យពិភពលោកមានការព្រួយបារម្ភថា ចិនប្រាកដណាស់នឹងលើកទ័ពវាយតៃវ៉ាន់នៅពេលនេះហើយមើលទៅ។ ប្រតិកម្មរបស់ក្រុងប៉េកាំង ព្រោះតែកោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយក្នុងដែនអធិបតេយ្យរបស់ខ្លួន តែងបើកផ្លូវទទួលស្វាគមន៍ទស្សនកិច្ចរបស់សមាជិកសភា ឬមន្ត្រីជាន់ខ្ពស់ប្រទេសមួយចំនួន។ ចុងក្រោយបំផុតដែលគេគិតថា ចិនពិតណាស់នឹងលើកទ័ពវាយយកតៃវ៉ាន់ គឺកាលពីដើមខែសីហា ឆ្នាំ២០២២ នៅពេលដែលអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិក ដឹកនាំគណៈប្រតិភូសមាជិកសភាទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយបានជួបសន្ទនាគ្នាជាមួយអ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតីរបស់ដែនកោះនេះ។ ក្នុងពេលនោះហើយដែលចិនគំរាមតៃវ៉ាន់ផង គំរាមអាមេរិកផង។ ចិនគំរាមលើកទ័ពវាយកាន់កាប់តៃវ៉ាន់ ដោយគំរាមថាបញ្ចេញយន្តហោះចម្បាំងឱ្យហោះបណ្ដេញយន្តហោះដឹកអ្នកស្រី ណាន់ស៊ី...
ព័ត៌មានអន្តរជាតិ
ចិនកាន់តែទាល់ច្រកព្រោះអាមេរិកព្រមានលើកទ័ពជួយតៃវ៉ាន់ ប្រសិនបើចិនហ៊ានឈ្លានពាន
ឌឹ ខេមបូឌា ដេលី
-
September 20, 2022
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ចិនមើលទៅកាន់តែដើរដល់ក្រឡាទាល់ច្រកហើយ ចំពោះសំណុំរឿងតៃវ៉ាន់ ដែលខ្លួនព្យាយាមរាំងខ្ទប់មិនឲ្យប្រទេសផ្សេងៗទៀតមានទំនាក់ទំនងនឹងដែនកោះមួយនេះ ដែលក្រុងប៉េកាំង ចាត់ទុកថាជាដែនដីស្ថិតក្នុងអធិបតេយ្យភាពរបស់ចិន ស្របនឹងដំណោះស្រាយនៃមហាសន្និបាតអង្គការសហប្រជាជាតិលេខ២៧៥៨ កាលពីឆ្នាំ១៩៧១។ ដំណោះស្រាយនេះហើយដែលជាសេចក្ដីសម្រេចបើកសិទ្ធិឲ្យរបបបក្សកុម្មុយនីស្តចិន មកអង្គុយជំនួសសាធារណរដ្ឋចិនរបស់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត មិនបានចាត់ទុកតៃវ៉ាន់ជាដែនដីចំណុះឲ្យរបបកុម្មុយនីស្តចិនម្ដងណានោះទេ ព្រោះតៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យប្រជាធិបតេយ្យ។ ប្រទេសលោកខាងលិចភាគច្រើន រួមមានជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បើទោះជាទទួលស្គាល់គោលនយោបាយចិនតែមួយក៏ពិតមែន ប៉ុន្តែប្រទេសទាំងនេះក៏ទទួលស្គាល់កោះតៃវ៉ាន់ជារដ្ឋអធិបតេយ្យដែលមានកម្លាំងប្រជាធិបតេយ្យរឹងមាំនៅអាស៊ីប៉ាស៊ីហ្វិកដែរ។ ដូច្នេះហើយបានជាសហរដ្ឋអាមេរិក ឈានមុខគេក្នុងការជួយការពារប្រជាធិបតេយ្យនៅតៃវ៉ាន់ ដោយសម្រេចជ្រើសរើសយកភាពតានតឹងជាមួយចិន...
ព័ត៌មានអន្តរជាតិ
លោក ចូ បៃដិន នឹងស្នើសភាអាមេរិកអនុម័តការលក់អាវុធទំហំ១១០០លានដុល្លារឱ្យតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
August 31, 2022
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានផែនការស្នើសុំសភាសហរដ្ឋអាមេរិកអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ១១០០លានដុល្លារឱ្យតៃវ៉ាន់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះ អាវុធទាំងនោះរួមមានមីស៊ីលប្រឆាំងនាវាចម្បាំងចំនួន ៦០គ្រាប់ និងមីស៊ីលបំពាក់លើយន្តហោះចម្បាំង F-16 ចំនួន ១០០គ្រាប់ និងមីស៊ីលបាញ់យន្តហោះចំនួន ១០០គ្រាប់។ សារព័ត៌មាន Politico បានស្រង់ប្រភពមន្ត្រីអាមេរិក ៣រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ថវិកាដែលតៃវ៉ាន់ស្នើទិញអាវុធកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការបញ្ជូនទៅគណៈកម្មាធិការព្រឹទ្ធសភា...
បទវិភាគ
បទវិភាគ៖ ចិនបរាជ័យប្រាំលើកមកហើយដែលពុំមានលទ្ធភាពវាយកាន់កាប់កោះតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
August 27, 2022
ចិន និងតៃវ៉ាន់ គឺជាសាច់ឈាមតែមួយនឹងគ្នា។ ដែនដីពីរនេះនៅចន្លោះពីគ្នាដោយច្រកសមុទ្រតៃវ៉ាន់ ដែលមានចម្ងាយពីគ្នាប្រមាណ ១៦០គីឡូម៉ែត្រ។ នៅអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៤៩ បងប្អូនទាំងពីរនេះបានបាញ់សម្លាប់គ្នាដើម្បីផ្លាស់ប្ដូររបបនៃការដឹកនាំ។ កាលពីដើមឡើយ ក្រុងប៉េកាំង គ្រប់គ្រងដោយរបបសាធារណរដ្ឋចិន ដែលប្រកាន់គោលការណ៍ដឹកនាំនៃប្រព័ន្ធប្រជាធិបតេយ្យ។ ប្រធានាធិបតីសាធារណរដ្ឋចិន ក្នុងទសវត្សនោះ គឺលោក ចាង កៃ ចៀក (Chiang Kai-shek)។ ទីក្រុងប៉េកាំង គឺជារដ្ឋធានីរបស់សាធារណរដ្ឋមួយនេះ។ សង្គ្រាមស៊ីវិលរយៈពេល ៤ឆ្នាំ ជ័យជម្នះបានទៅលើទ័ពព្រៃនៃចលនារំដោះជាតិនៃពួកកុម្មុយនីស្តដឹកនាំដោយជនបដិវត្តន៍ដ៏ផ្ដាច់ការ...
ព័ត៌មានអន្តរជាតិ
លោក បៃដិន សច្ចាការពារតៃវ៉ាន់ដោយលើកទ័ពជួយ ប្រសិនបើរងការឈ្លានពានពីចិន
ឌឹ ខេមបូឌា ដេលី
-
May 24, 2022
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សច្ចាថាកងទ័ពអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនលើកទ័ពវាយកាន់កាប់ដែនកោះមួយនេះ ដោយលោកព្រមានថា ទីក្រុងប៉េកាំង នឹងជួបផលវិបាកធ្ងន់ធ្ងរ។ ការសច្ចារបស់លោក បៃដិន ធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសន្និសីទសារព័ត៌មាននៅមុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចតុភាគីហៅថា Quad នៅថ្ងៃអង្គារ ទី២៤ ឧសភា។ ជំហររបស់មេដឹកនាំសហរដ្ឋអាមេរិក គឺជាចំណុចខ្លាំងបំផុត និងជាសារព្រមានទៅទីក្រុងប៉េកាំងឲ្យប្រុងប្រយ័ត្នមុននឹងធ្វើសេចក្ដីសម្រេចលើកទ័ពឈ្លានពានដែនកោះតៃវ៉ាន់។ សារព័ត៌មាន AFP បានចុះផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តដូចជាជប៉ុន...
ព័ត៌មានអន្តរជាតិ
ចិនព្រមានតៃវ៉ាន់ថានឹងប្រើវិធានការក្ដៅភ្លាមៗ បើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅប្រកាសឯករាជ្យ
ឌឹ ខេមបូឌា ដេលី
-
December 30, 2021
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ បានចេញមុខព្រមានថា ចិននឹងប្រើវិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅទៅរកការប្រកាសឯករាជ្យ ដោយបង្ហើបថា បញ្ហាតៃវ៉ាន់អាចនឹងតានតឹងខ្លាំងថែមទៀតនៅក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៩ ធ្នូ នេះថា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃរដ្ឋាភិបាលចិន បានថ្លែងថា ប្រទេសចិនខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការបង្រួបបង្រួមគ្នាជាមួយដែនកោះតៃវ៉ាន់ដោយសន្តិវិធី ក៏ប៉ុន្តែនឹងចាត់វិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានដើររំលងបន្ទាត់ក្រហម ហើយសំដៅទៅរកការប្រកាសឯករាជ្យ។ លោក ម៉ា បានបន្តថា...
ព័ត៌មានអន្តរជាតិ
ចិនកោះហៅអគ្គរាជទូតជប៉ុនយ៉ាងបន្ទាន់ក្រោយពីលោក អាបេ ប្រាប់អាមេរិកចាប់ដៃនឹងជប៉ុនប្រឆាំងចិនករណីតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
December 3, 2021
ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសចិនភ្លាមៗឱ្យចូលរួមកិច្ចប្រជុំយ៉ាងបន្ទាន់មួយ អំពីសេចក្ដីថ្លែងការណ៍របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលបានប្រកាន់ជំហរការពារកោះតៃវ៉ាន់ និងការជំរុញឱ្យអាមេរិកចាប់ដៃជាមួយជប៉ុន ប្រឆាំងអន្តរភាពរបស់ចិន លើករណីកោះតៃវ៉ាន់។ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពលរូបនេះបានថ្លែងនៅក្នុងវេទិកាមួយដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននយោបាយនៅតៃវ៉ាន់ ហើយត្រូវបានស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១ ធ្នូ។ នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Hideo Tarumi ឧបការីរដ្ឋមន្ត្រីការបរទេសចិន អ្នកស្រី Hua Chunying បានហៅការថ្លែងរបស់លោក...
ព័ត៌មានអន្តរជាតិ
ប្រតិភូអន្តរជាតិកាន់តែច្រើនធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ធ្វើឱ្យចិនកាន់តែចាញ់ប្រៀបជម្លោះការទូតជាមួយតៃវ៉ាន់
ឌឹ ខេមបូឌា ដេលី
-
December 1, 2021
នៅរយៈពេលចុងក្រោយនេះ ប្រតិភូបរទេសកាន់តែមានចំនួនច្រើនឡើងបានទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ គឺជាការបង្ហាញអំពីការលើកទឹកចិត្តកាន់តែខ្លាំងដល់រដ្ឋាភិបាលដែនដីកោះនៅអាស៊ីប៉ាស៊ីហ្វិកខាងកើតមួយនេះ ដែលកំពុងស្ថិតក្រោមសម្ពាធ និងសកម្មភាពយោធារបស់ចិន ដែលមានផែនការលើកទ័ពចូលកាន់កាប់កោះតៃវ៉ាន់យកមកនៅក្រោមដំបូលរបស់បក្សកុម្មុយនីស្តចិន។ ដោយមើលឃើញថាតៃវ៉ាន់ ដែលជាដែនដីប្រជាធិបតេយ្យមួយរឹងមាំហ៊ានប្រឈមមុខនឹងសម្ពាធពីសំណាក់កងទ័ពមហាយក្សចិន សហគមន៍អន្តរជាតិ ភាគច្រើនជាប្រទេសប្រជាធិបតេយ្យ បានពង្រីកចំណងការទូត និងសហប្រតិបត្តិការទ្វេភាគី និងពហុភាគីកាន់តែកើនឡើង ទោះជាក្រុងប៉េកាំងថ្កោលទោសប្រទេសទាំងនោះក៏ដោយ។ ជាក់ស្ដែង សមាជិកសភាអាមេរិកបានមកធ្វើទស្សនកិច្ចដល់ទីពីរដងនៅលើដែនកោះមួយនេះ ហើយជាបន្តបន្ទាប់ក៏មានទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ទាំងមន្ត្រីរដ្ឋាភិបាល និងរដ្ឋសភា រហូតមានប្រធានាធិបតីទៀតផង។ ជាការកត់សម្គាល់ ប្រទេសនៅអឺរ៉ុប មានសន្ទុះខ្លាំងជាងគេ ជាពិសេសប្រទេសនៅតំបន់សមុទ្របាល់ទិចនៃអឺរ៉ុបខាងកើត និងប្រតិភូសភាអឺរ៉ុប។ អ្នកស្រី សាយ អ៊ឹងវិន...
1
2
3
Page 1 of 3
Latest news
តុលាការចេញដីកាបញ្ឈប់ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា បន្ទាប់ពីសុំអភ័យទោស
April 25, 2024
រុស្ស៊ីហៅជំនួយយោធាដ៏សម្បើមរបស់អាមេរិកឱ្យអ៊ុយក្រែនថាបង្កើតជាគំនុំ ខណៈចិនវាយប្រហារការផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់
April 25, 2024
កម្ពុជាថាចិនប្រកាសជំហរប្រឆាំងដាច់ខាតចំពោះបរទេសដែលជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា
April 25, 2024
មេដឹកនាំកម្ពុជាប្រកាសជំហរបន្តគាំទ្រគោលនយោបាយចិនតែមួយ និងធានាមិនបង្កើតទំនាក់ទំនងជាមួយតៃវ៉ាន់
April 25, 2024
លោក ហ៊ុន សែន ដកពាក្យបណ្ដឹងលោក ជា ប៉ូច ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមិនលើកលែងទោសឱ្យលោក សម រង្ស៊ី ដាច់ខាត
April 25, 2024
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ