31 C
Phnom Penh

TAG

អូមីក្រុង

ពលរដ្ឋ​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​នៅ​ក្រសួង​ប្រៃសណីយ៍ ខណៈ​មេរោគ​អូមីក្រុង​កំពុង​ផ្ទុះឡើង

ពលរដ្ឋ​ជាច្រើន​នាំគ្នា​សម្រុក​ទៅ​រង់ចាំ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខណៈ​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង កំពុង​ឆ្លង​ចូល​សហគមន៍។ ការ​នាំគ្នា​សម្រុក​ទៅ​ទិញ​ថ្នាំ​នេះ ធ្វើឡើង​បន្ទាប់ពី​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង ដោយ​ក្នុង​មួយ​ថ្ងៃ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ចន្លោះ​ពី ៤០០​នាក់​រហូត​ដល់​ជាង ៧០០​នាក់ ដែល​ចំនួន​នេះ​មិន​គិត​បូក​បញ្ចូល​ពី​អ្នក​មិន​បាន​ទៅ​ធ្វើ​តេស្ដ​តាម​ម៉ាស៊ីន PCR របស់​ក្រសួង​ឡើយ។ បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​ធ្វើ​តេស្ដ​រក Covid-19 ដោយ​ឧបករណ៍​តេស្ដ​រហ័ស​ដោយ​ខ្លួនឯង ហើយ​ប្រសិនបើ​គេ​រក​ឃើញ​ថា​មាន​វិជ្ជមាន Covid-19 នោះ...

លោក ហ៊ុន សែន ឱ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ខណៈ​អូមីក្រុង​ឆ្លង​ចូល​សហគមន៍

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យ​បាន​លឿន​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​ចូល​សហគមន៍​ចំនួន ១៤​ករណី​ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា។ បទបញ្ជា​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល រក​ឃើញ​មេរោគ​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ចំនួន ៣៤​ករណី នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ដោយ​ក្នុង​នោះ​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ២៤​ករណី...

អ្នក​ជំនាញ​ថា​មនុស្ស​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​បន្ថែម ទោះ Omicron មិន​បង្ក​ឱ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ​ឬ​ក៏​ស្លាប់​ច្រើន​ក៏ដោយ

មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) លេចឡើង​ដំបូង​គេ​កាលពី​ខែ​វិច្ឆិកា នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង។ ប្រទេស​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ធ្នូ ទទួលស្គាល់​ថា Omicron ឆ្លង​ខ្លាំង​ពិត​មែន តែ​មិន​បង្ក​ឱ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ឬ​ក៏​ស្លាប់​ច្រើន​ទេ។ បែប​នេះ​ក៏ដោយ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ហាក់​ភ័យ​ជា​ខ្លាំង។ នៅ​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ព្រមាន​ថា អ្នក​មិន​ចាក់​ថ្នាំបង្ការ​ជំងឺ​កូវីដ អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​នៅ​រដូវរងា ដែល​កំពុង​ចូល​មក​ដល់​នេះ។...

លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំ​ស្លន់ស្លោ​និង​ភ័យខ្លាច​ចំពោះ​ជំងឺ អូមីក្រុង ដែល​ជា Covid-19 បំប្លែង​ថ្មី

លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​ពលរដ្ឋ​កុំ​ស្លន់ស្លោ និង​ភ័យខ្លាច​ចំពោះ​ជំងឺ Covid-19 បំប្លែង​ថ្មី​ឈ្មោះ អូមីក្រុង ដោយ​ថា​ជំងឺ​នេះ​មិនទាន់​បង្ក​ភាព​មហន្តរាយ និង​សម្លាប់​មនុស្ស​នៅឡើយ​ទេ។ ការ​អះអាង​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយពី​អង្គការ​សុខភាព​ពិភពលោក ដែល​កំពុង​បង្ហាញ​ក្ដី​បារម្ភ​ពី​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ អូមីក្រុង ទោះបី​ជំងឺ​ប្រភេទ​ថ្មី​នេះ​នៅ​មិនទាន់​ធ្វើ​ឲ្យ​អ្នក​ឆ្លង​ស្លាប់​ក៏ដោយ។ ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១៥ ធ្នូ...

កម្ពុជា​ហាម​អ្នក​ដំណើរ​ពី​ប្រទេស​១០​នៅ​ទ្វីប​អាហ្វ្រិក​ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​វីរុស​ថ្មី អូមីក្រុង

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​សម្រេច​ហាមឃាត់​អ្នកដំណើរ​ទៅ​ពី​ប្រទេស​ចំនួន​១០ នៅ​ទ្វីប​អាហ្វ្រិក ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ Covid-19 ប្រភេទ​ថ្មី​ឈ្មោះ អូមីក្រុង ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចម្លង​លឿន និង​រហ័ស​ជាង​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​មុនៗ​រហូត​ដល់​រាប់​សិប​ដង។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា កម្ពុជា​សម្រេច​ហាមឃាត់​អ្នកដំណើរ និង​អ្នក​ដែល​បាន​ឆ្លងកាត់ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​១០ នៅ​ទ្វីប​អាហ្វ្រិក ៣​សប្តាហ៍...

Latest news