41.3 C
Phnom Penh

TAG

អ៊ាប សេង

អង្គការ​ក្រៅ​ស្រុក​ស្នើ​​ចាត់​វិធានការ​ច្បាប់​លើ​លោក ផែង វណ្ណៈ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន គឺ​លោក ផែង វណ្ណៈ ដែល​បាន​គំរាម​សម្លាប់​លើ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល​ឈ្មោះ ផែង វណ្ណៈ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា។ អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា នេះ​ថា...

ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​ពី​លោក គឹម សុខ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​លើ​អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ ដោយ​យក​គំរូ​តាម​តុលាការ​ប្រទេស​បារាំង។ អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ផ្អែក​តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា នៅ​តុលាការ​បារាំង ដែល​បាន​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍...

អ្នក​ឃ្លាំមើល​ថា​អ្នក​នយោបាយ​ប្រឆាំង​មិន​ហ៊ាន​ចេញ​មុខ​រក​យុត្តិធម៌​ឲ្យ​យុវជន ថែល ធីលែន

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង​ផល​ប្រយោជន៍​ជាតិ ដោយ​នាំគ្នា​លាក់​ខ្លួន​មិន​ចេញ​មុខ​រក​យុត្តិធម៌​ឱ្យ​យុវជន ថែល ធីលែន ដែល​ហ៊ាន​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា។ អគ្គលេខាធិការ​នៃ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​តុលា ថា គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ប្រឆាំង​បច្ចុប្បន្ន​នេះ​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិតគូរ​ ពី​ផលប្រយោជន៍​ជាតិ ដូច្នេះ​ទាំង​សកម្មជន...

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ប្តូរ​ឈ្មោះ​ទៅជា វេទិកា​ពលរដ្ឋ

ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​សម្រេច​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា «វេទិកា​ពលរដ្ឋ (People Forum)» បន្ទាប់ពី​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ដឹកនាំ។ អនុប្រធាន​វេទិកា​ពលរដ្ឋ (People Forum) ឬ​ហៅ​កាត់​ថា (វ.ព.រ) លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា ក្រោយ​កិច្ចប្រជុំ​រួម ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​សម្រេច​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ពី «ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ...

សិក្ខាសាលា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មិន​រំលេច​ឈ្មោះ​លោក កឹម សុខា ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​ទេ

សិក្ខាសាលា​នៅ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់​លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​ពី​បទ​ក្បត់​ជាតិ​ដែល​មាន​អាមេរិក​នៅ​ពីក្រោយ​នោះ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​ឆ្នាំ​២០២២ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អ្នក​ទោស​នយោបាយ...

ក្រុម​តស៊ូ​មតិ៖ លោក ហ៊ុន សែន ប្រៀប​ដូច​ចោរ​ម្នាក់​ហើយ​តាំង​ខ្លួន​ជា​អាជ្ញា​កណ្ដាល​ទៅ​ជួយ​ចោរ​ម្នាក់​ទៀត​នៅ​ភូមា

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ បាន​ប្រៀប​ធៀប​ថា លោក ហ៊ុន សែន ប្រៀប​ដូចជា​ចោរ​ម្នាក់ ហើយ​តាំង​ខ្លួន​ជា​អាជ្ញាកណ្ដាល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ចោរ​ដូច​គ្នា​ម្នាក់​ទៀត​នៅ​ប្រទេស​ភូមា។ ដូច្នេះ តើ​ជន​រងគ្រោះ​ដោយសារ​អំពើ​លួច​ប្លន់​របស់​ចោរ​ម្នាក់​នោះ នឹង​អាច​ឱ្យ​ជន​រងគ្រោះ គឺ​ពលរដ្ឋ​ភូមា ទទួល​បាន​នូវ​យុត្តិធម៌​ពិតប្រាកដ​ដូចម្តេច។ អនុប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក អ៊ាប សេង បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី។ កាលពី​ថ្ងៃ​ទី​១១...

ក្រុម​តស៊ូ​មតិ៖ ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កើត​ចេញពី​សភា​អាមេរិក មិនមែន​ដោយសារ​លោក សម រង្ស៊ី នោះ​ទេ

ក្រុម​អ្នក​រិះគន់​និយាយ​ថា ពួកគេ​ពិត​ជា​រអៀស​ខ្លួន​ជំនួស​អ្នក​លេង​ល្ខោន​នយោបាយ​ដែល​ឃោសនា​ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ការ​គាំទ្រ​លើសលប់​ពី​រដ្ឋសភា​អាមេរិក គឺ​ដោយសារតែ​មេដឹកនាំ​របស់​ពួកគេ​ទៅ​ជួប​ជាមួយ​សមាជិក​រដ្ឋសភា​អាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​គាំទ្រ​ច្បាប់​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ធំៗ​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះថា​ច្បាប់​នេះ គឺ​តែង​ហើម​ស្រកៗ​ទៅ​តាម​ទំនោរ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ជា​ប្រចាំ​តែប៉ុណ្ណោះ។ លោក​អះអាង​ថា នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ​ធំៗ​របស់​កម្ពុជា​ទាល់ច្រក​នយោបាយ​រៀងៗ​ខ្លួន ពួកគេ​កាន់តែ​បើក​ឆាក​លេង​ល្ខោន​នយោបាយ​ដោយ​ឥត​អៀនខ្មាស ដើម្បី​កុហក​ពលរដ្ឋ​ខ្លួនឯង ខណៈ​ពលរដ្ឋ​ដែល​ជឿ​ងុប​លើ​ល្ខោន​របស់​អ្នក​នយោបាយ​ទាំងនោះ បែរជា​នាំគ្នា​មិន​អនុវត្ត​សិទ្ធិ...

សកម្មជន​បក្ស​ប្រឆាំង​ថា​មេដឹកនាំ​នយោបាយ​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​បង្ហាញ​ការពិត

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្ហាញ​ការពិត​ថា ខ្លួន​ពិតជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ឬ​មិនមែន? បើ​ដូច្នេះ តើ​ពួកគេ​អាច​ធ្វើជា​មេដឹកនាំ​នយោបាយ​សុចរិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​បាន​ដោយ​របៀប​ណា? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា មន្ត្រី​មូលដ្ឋាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​អះអាង​ជា​ចំហ​ថា គណបក្ស​បេះដូង​ជាតិ...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល និង​ក្រុម​លោក សម រង្ស៊ី នាំគ្នា​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ពួកគេ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ព្រមាន​ភាគី​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី និង​ភាគី​គាំទ្រ​លោក ហ៊ុន សែន ត្រូវ​ឈប់​នាំគ្នា​ប្រតិដ្ឋ​រឿង​មួលបង្កាច់​ទាំង​កម្រោល​មក​លើ​ថ្នាក់​ដឹកនាំ​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ជា​ទង្វើ​មិន​ល្អ​នេះ​ជាបន្ទាន់។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ទាមទារ​ឲ្យ​ក្រុម​លោក ហ៊ុន សែន និង​ក្រុម​លោក សម រង្ស៊ី ទម្លាក់​ចោល​ការវាយប្រហារ​តាម​ល្បិចល្បែង​ប្រតិដ្ឋ​រឿង នោះ​ទើប​ពួកគេ​អាច​រក​ឃើញ​នូវ​ផ្លូវ​រីកចម្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ​ក្នុង​ការ​ដឹកនាំ​នយោបាយ​របស់​ពួកគេ​បាន។ ប្រភព​ដដែល​អះអាង​ថា សម្ដី​អសុរោះ​របស់​ក្រុម​ទាំង​ពីរ​ដែល​បាន​ដាក់​បណ្ដាសា​តាម​កំហឹង​ចិត្ត​របស់​ពួកគេ បាន​ជះ​ភាព​ស្អប់ខ្ពើម​មក​លើ​ក្រុម​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ និង​បាន​ក្លាយ​ជា​វប្បធម៌​នយោបាយ​ដ៏​ជក់ចិត្ត​របស់​ពួកគេ ហើយ​ទង្វើ​នេះ​ក៏​កំពុងតែ​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​នៃ​សង្គម​ជាតិ​ខ្មែរ​ទាំងមូល​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD)...

Latest news