31 C
Phnom Penh

TAG

អ្នកស្រី ចក់ សុភាព

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ បង្ក​លក្ខណៈ និង​បរិយាកាស​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ​ដល់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​ពួកគេ​អាច​បំពេញ​ការងារ​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ផែនការ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ទៅ​ថ្ងៃ​មុខ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា សព្វថ្ងៃ​នេះ ពិត​មែន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ច្រើន ប៉ុន្តែ​អង្គការ​ដែល​ធ្វើ​សកម្មភាព​ជួយ​សហគមន៍ ជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្នុង​ការពារ​សិទ្ធិ​នានា​ដល់​ប្រជាពលរដ្ឋ និង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ពិតប្រាកដ ប្រហែល​ជា​មាន​មិន​ដល់​ពាក់កណ្តាល​នោះ​ទេ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​រូប​នេះ​លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល​នៅតែ​មាន​មុខនាទី​សំខាន់​ក្នុង​ការ​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ការងារ​អភិវឌ្ឍន៍...

សង្គម​ស៊ីវិល​រិះគន់​ការ​ផ្ដល់​ងារ «សម្ដេច» តាម​បក្ខពួក​ថា​គ្មាន​តម្លៃ​និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ទទួល​បាន​ងារ​ជា «សម្ដេច» តាមរយៈ​សែស្រឡាយ គ្រួសារ ឬ​បក្ខពួក ទាំង​ពួកគេ​មិន​ទាន់​កសាង​ស្នាដៃ និង​សមិទ្ធផល​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ ថា​គ្មាន​តម្លៃ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ ការ​លើកឡើង​នេះ បន្ទាប់ពី​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការ​លើក​បន្តុប​របស់​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា «សម្តេច​មហា​បវរ​ធិបតី» នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ ក្រៅពី​លោក...

សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​សម្រេច​ដាក់​ពិន័យ​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​ដោយ​ការ​លុប​ឈ្មោះ​និង​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត

រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យក​ទៅ​ពិនិត្យ និង​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ ជាពិសេស​ច្បាប់​នេះ​បាន​ចែង​អំពី​ទោស​ទណ្ឌ​លើ​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាងតិច ៥​ឆ្នាំ​ថែម​ទៀត។ រដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ដោយ​កែប្រែ​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រង់​មាត្រា​២៣ មាត្រា​១៤២ និង​មាត្រា​១៤៣ ចំណែក​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​កែប្រែ​ត្រង់​មាត្រា​៣៥ មាត្រា​១៧១ និង​មាត្រា​១៧២ ដោយឡែក​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​កែប្រែ​ត្រង់​មាត្រា​១៣ ខណៈ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង...

សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើងវិញ

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បើក​ដំណើរ​ឡើងវិញ ដើម្បី​ធានា​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិន​រង​ការ​គំរាម​កំហែង និង​រឹតត្បិត។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើង​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុគ្រោះ​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​រង​ការ​ចោទប្រកាន់ និង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ រហូត​ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​ផង​ដែរ។ អ្នកស្រី​ថា ក្រៅពី​អន្តរាគមន៍​ហើយ រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​តួនាទី តំណែង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដល់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ...

សង្គម​ស៊ីវិល​និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​រិះគន់​ការ​សង់​របង​ដូច​កំផែង​លើ​ដី​ឆ្នេរ​អូរឈើទាល

សង្គម​ស៊ីវិល និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​សាងសង់​របង​ហ៊ុមព័ទ្ធ​តាម​បណ្ដោយ​ឆ្នេរ​អូរឈើទាល ខណៈ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា​ការ​សាងសង់​របង​ជាប់​ឆ្នេរ​នោះ​មិន​បាន​ខុស​ច្បាប់ និង​ប៉ះពាល់​ដល់​ចំណី​ឆ្នេរ​ឡើយ។ ប៉ុន្មាន​ថ្ងៃ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​ចែករំលែក​តៗ​គ្នា និង​បង្ហាញ​ការ​ហួស​ចិត្ត​អំពី​រូប និង​សកម្មភាព​នៃ​ការ​សាងសង់​របង​ជញ្ជាំង​ផ្ទះ​ថ្ម​នៅ​លើ​ដី​ឆ្នេរ​អូរឈើទាល ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បែរ​ជា​មិន​មាន​វិធានការ​ច្បាប់​ទៅ​ម្ចាស់​ផ្ទះ​សង់​រំលោភ​របង​លើ​ដី​ឆ្នេរ​នោះ ទោះបីជា​មាន​ប្រតិកម្ម​ពី​សាធារណជន​ក៏ដោយ។ ជុំវិញ​រឿង​នេះ អភិបាលរង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​បដិសេធ​ចំពោះ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សួរ​ឈ្មោះ​ម្ចាស់​ផ្ទះ​សង់​របង​ហ៊ុមព័ទ្ធ​លើ​ដី​ឆ្នេរ​អូរឈើទាល ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​របស់​នីតិបុគ្គល។ ក្រៅពី​បដិសេធ​ប្រាប់​ម្ចាស់​ផ្ទះ​ដែល​សង់​របង​លើ​ដី​ឆ្នេរ​ហើយ លោក ឡុង ឌីម៉ង់ ថា​ម្ចាស់​ផ្ទះ​សង់​របង​ជញ្ជាំង​ថ្ម​លើ​ដី​ឆ្នេរ​នោះ​មាន​ច្បាប់​អនុញ្ញាត និង​សិទ្ធិ​កាន់កាប់​ស្រប​តាម​ច្បាប់​ផង​ដែរ។ ការ​លើកឡើង​របស់​លោក...

អតីត​តំណាងរាស្ត្រ CNRP មណ្ឌល​ភ្នំពេញ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ដាំ សិទ្ធិ ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​ទទួល​យល់ព្រម​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច។ អតីត​អ្នក​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ដាំ សិទ្ធិ បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​ដៃ​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្នើ​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដើម្បី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ពេលនេះ​តទៅ ដោយសារតែ​លោក​មើល​ឃើញ​នូវ​គោល​នយោបាយ​ដ៏​ល្អ​ត្រឹមត្រូវ​ដែល​លោក...

លោក ហ៊ុន សែន ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង​១០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ធនាគារ​កាណាឌីយ៉ា

បុរស​ខ្លាំង​កម្ពុជា​ដឹកនាំ​ដោយ​ការ​លុប​បឹង និង​កាប់​ព្រៃ លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង ១០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ធ្វើ​អនុបយោគ​ឱ្យ​ជា​កម្មសិទ្ធិ​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​លុប​បឹង និង​កាប់​ព្រៃ​ដើម្បី​អភិវឌ្ឍ លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំហំ...

រដ្ឋាភិបាល​កាត់​ផ្ទៃដី​បឹង​តាមោក​៣​ហិកតារ​ឲ្យ​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ

រដ្ឋាភិបាល​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ៣​ហិកតារ​ឲ្យ​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ដើម្បី​ធ្វើ​កម្មសិទ្ធិ ខណៈ​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ​ទៀត​ត្រូវ​បាន​បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រគល់​ទៅ​ឲ្យ​សែស្រឡាយ​របស់​លោក និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជ​អាវុធហត្ថ ជាដើម។ ក្នុង​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ដែល ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន...

អ្នក​រាយការណ៍​ពិសេស UN ចុះ​ពិនិត្យ​ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោយ​ផ្ទាល់

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ដែល​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ដែល​ភាគច្រើន​ជា​ស្ត្រី​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​ថ្ងៃទី​១៧ ខែ​សីហា នៅ​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​១ ស្រប​ពេល​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពុំ​បាន​បង្ក្រាប​ដោយ​ហិង្សា​ដូច​ពេល​មុនៗ។ តំណាង​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា សៀក បញ្ញា អះអាង​អំឡុង​ពេល​ធ្វើការ​ទាមទារ​នៅ​ថ្ងៃ​ពុធ នេះ​ថា ការ​ចេញ​ទាមទារ គឺ​មាន​បំណង​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គោរព​សិទ្ធិ​ការងារ ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​កាល​ពី​ពេល​កន្លងទៅ​ជាង ៣០០​នាក់ ហើយ​ដែល​សព្វថ្ងៃ​នៅ​សល់​តែ​ជាង ១០០​នាក់​នេះ...

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា​កម្ពុជា​កំពុង​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព​និង​មិន​មាន​ការ​ភ័យខ្លាច

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើង​ថា កម្ពុជា​កំពុង​បន្ត​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅតែ​រិះគន់​កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយ​ថា ការ​រិះគន់​នេះ​មាន​ស្តង់ដារ​ពីរ។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្វើឡើង​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ។ លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​កម្ពុជា​អាច​អនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​សិទ្ធិ​នេះ​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។...

Latest news