31 C
Phnom Penh

TAG

ឥណ្ឌា-ចិន

វៀតណាម-ឥណ្ឌា​បន្ត​ពង្រឹង​សាមគ្គី​វិស័យ​យោធា​ទ្វេភាគី​នៅ​ចំពោះ​មុខ​ឥទ្ធិពល​ចិន

វៀតណាម និង​ឥណ្ឌា មាន​ដែនដី​ឆ្ងាយ​ដាច់​ពី​គ្នា​រាប់​ពាន់​គីឡូម៉ែត្រ។ ឥណ្ឌា ស្ថិត​នៅ​ជ្រោយ​នៃ​មហាសមុទ្រ​ឥណ្ឌា នៃ​ដែនដី​អាស៊ី​ខាងត្បូង ហើយ​ចំណែក​វៀតណាម ស្ថិតនៅ​ខាង​ជ្រោយ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ដែនដី​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ប្រទេស​ពីរ​នេះ​បែរជា​មក​រត់​ចង​សម្ពន្ធមិត្ត​នឹង​គ្នា​ផ្នែក​យោធា​ទៅវិញ ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា វៀតណាម និង​ឥណ្ឌា បន្ត​ពង្រឹង​សាមគ្គី​គ្នា​លើ​វិស័យ​យោធា​ទ្វេភាគី​នៅ​ចំពោះ​មុខ​ឥទ្ធិពល​ចិន។ បើ​និយាយ​ទៅ ទាំង​វៀតណាម និង​ឥណ្ឌា សុទ្ធតែ​ជា​ប្រទេស​ដែល​ត្រូវ​បាន​ចិន​លើក​ទ័ព​ឈ្លានពាន​ទាំងអស់ និង​ជា​ប្រទេស​ដែល​មាន​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ប្រហាក់ប្រហែល​គ្នា​ក្រោម​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន។ ចិន និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ជាច្រើន​រយ​គីឡូម៉ែត្រ ហើយ​ឥណ្ឌា មាន​ព្រំដែន​ជាប់​ចិន ជាង ៣​ពាន់​គីឡូម៉ែត្រ។ សង្គ្រាម​ព្រំដែន...

តើ​ឥណ្ឌា​គួរ​បញ្ឆេះ​សង្គ្រាម​តាម​ព្រំដែន​វាយប្រហារ​ចិន​ទន្ទឹម​នឹង​សង្គ្រាម​ចិន​លុកលុយ​កោះ​តៃវ៉ាន់​ឬ​ទេ?

ឥណ្ឌា និង​ចិន ជា​ប្រទេស​ធំ​ជាងគេ​ក្នុង​តំបន់​អាស៊ី។ ប្រទេស​ធំ​ពីរ​នេះ​មាន​ប្រជាជន​សុទ្ធតែ​ជាង ១៣០០​លាន​ដូច​គ្នា។ ព្រំដែន​ប្រទេស​ទាំង​ពីរ​លាតសន្ធឹង​ជាង ៣៤០០​គីឡូម៉ែត្រ ហើយ​ភាគច្រើន​ពុះ​ច្រៀក​ដោយ​ភ្នំ​ហិមាល័យ។ យ៉ាងណា ប្រទេស​ធំ​ពីរ​នេះ​តែងតែ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​ជា​ញឹកញាប់។ សង្គ្រាម​ធំៗ​ផ្ទុះឡើង​បណ្ដាល​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​រាប់​រយ​រាប់​ពាន់​នាក់។ មកដល់​ពេលនេះ ការ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន និង​ចែក​ខណ្ឌសីមា​ជា​ផ្លូវការ​នៅតែ​ពុំ​ទាន់​អាច​ធ្វើ​បាន​នៅឡើយ​ទេ។ តំបន់​ដែល​តែងតែ​ពើប​ប្រយុទ្ធ​គ្នា គឺ​តំបន់​ឡាដាក ជា​ផ្នែក​មួយ​នៃ​ជួរភ្នំ​ហិមាល័យ ស្ថិតនៅ​ក្បែរ​តំបន់​កាស្មៀរ។ ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ធំ​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០ គឺជា​ការ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ប្រាវ​ដោយ​កងទ័ព​ប្រទេស​ទាំង​ពីរ ស្លាប់​រាប់​សិប​នាក់។ ឥណ្ឌា​ចោទ​ចិន​លួច​រំកិល​ព្រំដែន​ចូល​ទឹកដី​របស់​ខ្លួន ហើយ​កងទ័ព​ឥណ្ឌា​ក៏​ស្ទុះ​បណ្ដេញ​កងទ័ព​ចិន​ត្រឡប់​ទៅវិញ ពេល​នោះ​ក៏​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​តែម្ដង។ ចាប់តាំង​ពី​ពេល​នោះ​មក...

កងទ័ព​ឥណ្ឌា-ចិន​ប្រុងប្រៀប​បើក​ទ្វារ​សង្គ្រាម​ម្ដង​ទៀត​ក្រោយ​ការ​ចរចា​បរាជ័យ

ភាព​តានតឹង​រវាង​ឥណ្ឌា និង​ចិន នៅ​តំបន់​ព្រំដែន​បាន​ធ្វើ​ឲ្យ​ល្អក់កករ​ទំនាក់ទំនង​ការទូត យោធា និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ប្រជាពលរដ្ឋ​ឥណ្ឌា ស្ទើរតែ​គ្រប់​គ្នា​នៅ​តំបន់​ព្រំដែន មិន​ត្រឹមតែ​រស់នៅ​ដោយ​ការ​ភ័យខ្លាច​នោះ​ទេ ប៉ុន្តែ​រស់នៅ​ដោយ​ការ​ស្អប់​គុំកួន​ពលរដ្ឋ​ចិន​ជា​ខ្លាំង។ រដ្ឋាភិបាល​ឥណ្ឌា បាន​ព្យាយាម​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន​តាមរយៈ​ការ​ស្នើសុំ​ទិញ​អាវុធ​ជាបន្ទាន់​ពី​មហាអំណាច​អាមេរិក រុស្ស៊ី បារាំង និង​ប្រទេស​ជើងឯក​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា គឺ​អ៊ីស្រាអែល។ អាវុធ​ដែល​ឥណ្ឌា ទទួល​បាន​ពី​ប្រទេស​ទាំងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង កាំជ្រួច រថក្រោះ និង​កាំភ្លើងធំ។ បើ​តាម​សារព័ត៌មាន The Times of India ឲ្យ​ដឹង​ថា...

Latest news