31 C
Phnom Penh

TAG

COP26

មន្ត្រី​សិទ្ធិមនុស្ស៖ បើ​រដ្ឋាភិបាល​ពិតជា​ចង់​ការពារ​ព្រៃឈើ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ចង់​ការពារ​ព្រៃឈើ​ឱ្យ​គង់វង្ស​ប្រាកដ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ និង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ពួកគេ​អាច​ចូល​ព្រៃ ដើម្បី​ការពារ​ព្រៃឈើ​ទាំងនោះ ជាជាង​គំរាមកំហែង និង​ចាប់​ខ្លួន​ពួកគេ​បន្ត​ទៀត ខណៈ​សកម្មជន​ព្រៃឈើ​ត្រូវ​អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ចាប់​ខ្លួន​ឥត​ស្រាកស្រាន្ត​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា បើ​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ថែរក្សា​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​មែន មិន​ចាំបាច់​ចំណាយ​ពេលវេលា​យូរ​រហូត​ដល់​ឆ្នាំ​២០៣០ ទេ ព្រោះ​ថា​ព្រៃឈើ​អាច​នឹង​ហិនហោច​កាន់តែ​ខ្លាំង​ថែមទៀត បើ​ផ្អែក​តាម​រូបភាព​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​សកម្មជន​ព្រៃឈើ​នានា ដូចជា​លោក...

ក្រសួង​បរិស្ថាន៖ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ការ​អភិវឌ្ឍ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។ ប៉ុន្តែ​មហាជន​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​កម្ពុជា​នៅតែ​មិនព្រម​ចូលរួម​ចុះហត្ថលេខា​ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow នៅ​ពេលនេះ? រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ជាង ៤០០​មេហ្គាវ៉ាត់​ដែល​តំណាង​ឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​ខ្លួន។ លោក​អះអាង​ថា ក្រៅពី​ចាប់ផ្តើម​ដំណើរការ​ថាមពល​ព្រះអាទិត្យ កម្ពុជា​នឹង​មិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​បន្ថែម​ទៀត​នោះ​ទេ។...

អង្គការ​ការពារ​បរិស្ថាន​ទាមទារ​ឲ្យ​កម្ពុជា​គោរព​សន្យា​រក្សា​គម្រប​ព្រៃឈើ​និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​សមាគម​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ការពារ​បរិស្ថាន​ជាច្រើន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​សន្និសីទ COP21 នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥ លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​រដ្ឋាភិបាល​ខ្មែរ​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ដឹកនាំ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ការ​អនុវត្ត​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​នោះ។ ប្រភព​ដដែល​អះអាង​ថា ការ​ចូលរួម​ការពារ​ព្រៃឈើ​របស់​ភាគី​ពាក់ព័ន្ធ រួម​មាន​សហគមន៍​មូលដ្ឋាន សកម្មជន​បរិស្ថាន អង្គការ​សមាគម​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់...

ប្រទេស​១៣១​លើ​ពិភពលោក​ប្ដេជ្ញា​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ការពារ​ការ​បម្រែបម្រួល​អាកាសធាតុ

មន្ត្រី​គណបក្ស​កៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្រាយ​បំភ្លឺ​ចំពោះ​ករណី​ដែល​ខ្លួន​មិន​បាន​ចូលរួម​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចំនួន​១៣១ នៅ​លើ​ពិភពលោក «ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ»។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវតែ​ចូលរួម​ជាមួយ​ប្រទេស​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​រួម​ចំណែក​នៃ​ការ​កាត់បន្ថយ​ឡើង​កម្ដៅ​របស់​ផែនដី ក៏ដូចជា​ស្ដារ​ព្រៃឈើ​ខ្មែរ​ឡើងវិញ បន្ទាប់ពី​រង​ការ​បំផ្លាញ​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។ ប្រទេស​ចំនួន​១៣១ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ...

Latest news