29.6 C
Phnom Penh

TAG

second2

ប្រវត្តិវិទូនិយាយ​​​ថា នឹង​​​គ្មាន​​​នរណា​​​អាច​​​យក​​​ឈ្នះ​​​លោក ហ៊ុន សែន

លោក ដេវិឌ ឆាណ្ឌល័រ ​​​ប្រវត្តិ​​​វិទូ​​​បរទេស​​​ដ៏​​​លេច​​​ធ្លោ​​​​​​ដែល​​​សិក្សា​​​ពី​​​ប្រវត្តិ​​​​សាស្ត្រ​របស់​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​នឹង​​​មិន​​​ទទួល ​​​បាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ឡើយ​​​ ហើយ​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​ផ្នែក​​​នយោ បាយ​​​អាច​​​កើត​​​មាន​​​ទៅ​​​បាន​​​មាន​​​តែ​​​តាម​​​រយៈ​​​ការ​​​ផ្តួល​​​រំលំ​​​ប្រដាប់​​​អាវុធ​​​ ឬ​​​ការ​​​ស្លាប់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​​​។ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​ជា​​​មួយ​​​វិទ្យុ​​​សំឡេង​​​សហរដ្ឋ​​​អាមេរិក​​​ (VOA) ដែល​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​កា​​​ល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ លោក  ដេវិឌ ឆាណ្ឌល័រ ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ជា​​​គូ​​​ ប្រជែង​​​ដ៏​​​ងាយ​​​ស្រួល​​​សម្រាប់​​​លោក ហ៊ុន សែន ក្នុង​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ហើយ​​​ថា លោក​​​​​​គិត​​​ថា ​​​អ្វីៗ​​នឹង​​​មិន​​​​ផ្លាស់​​​ប្តូរ​​​ឡើយ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​នោះ​​​ថា "ហ៊ុន សែន ​​​អាច​​​គ្រប់​​​គ្រង​​​អ្វីៗបាន​​​ គឺ​​​អាច​ចាប់​​​ខ្លួន​​​គាត់​​​ក៏បាន ដោះ​​​លែង​​​គាត់ក៏បាន​​​​ ហើយ​​​ម្យ៉ាង​​​វិញ​​​ទៀត​​​ក៏​អាច​​​លេង​​​ល្បែង​​ជា​​​មួយ​​​​គាត់​បាន​ដែរ​​​​។ គាត់​​​ធ្វើ​​​ដូច្នោះ​​បាន ​ហើយ​​​​​​មនុស្ស​​​   ​​​គ្មាន​​​កាំភ្លើង​​​ទេ​​​"។ លោក​​​បាន​​​​​​បន្ថែម​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​និយាយ​​​តាម​​​កម្មវិធី​​​របស់​​​អ្នក​​​ ឬ​​​កន្លែង​​​ណា​​​ផ្សេង​​​ថា ហ៊ុន សែន​​​ គួរ​​​តែ​​​ត្រូវ​​​បាន​​​ផ្តួល​​​រំលំ​​​ដោយ​​​កង​​​កម្លាំង​​​ទេ​​​ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា​​​គាត់​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ផ្តួល​​​រំលំ​​​នោះ​​​ឡើយ​​​"។ មុន​​​ពេល​​​ទទួល​​​ស្គាល់​​​ថា ទស្សន​​​របស់​​​ខ្លួន​​​​ស្តី​​​អំពី​​​ឱកាស​​​ផ្លាស់​​​ប្តូរ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​ "សុទិដ្ឋិនិយម​​​" ទេនោះ លោក ដេវិឌ ​​​ឆាណ្ឌល័រ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា តាម​​​ពិត​​​ទៅ​​​លោក ហ៊ុន សែន ខ្លាច​​​ចាញ់​​​ការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែ​លោក​នឹង​​​មិន​​​បណ្តោយ​​​ឲ្យ​​​បញ្ហា​​​ហ្នឹង​​​កើត​​​ឡើង​​​ទេ​​​ ​​​។ លោក​​​បាន​​​ថ្លែង​​​ថា "បើ​​​មាន​​​សុទិដ្ឋិនិយម​​​ គឺមាន​​​ន័យ​​​ថា មាន​ការ​​​ផ្លាស់​​​ប្តូរ​​​​​ផ្នែក​​​នយោ​​​បាយ​​​​​​ដែល​​​នឹង​​​បង្កើត​​​ឲ្យ​​​មាន​​​រដ្ឋាភិបា​​​ល​​​កាន់​​​តែ​​​សេរី​​​មួយ​​​ដែល​​​រដ្ឋ​​​សភា​​​មាន​​​អំណាច​​​​​​ដូច​​​ដែល​​​មាន​​​ចែង​​​ក្នុ​​​ងរដ្ឋធម្មនុញ្ញ​​​។ ខ្ញុំ​​​មើល​​​មិន​​​ឃើញ​​​ថា នឹងមានការ​ផ្លាស់ទេ​ ដរាប​​​ណា​​​លោក ហ៊ុន សែន នៅ​​​តែ​​​មាន​​​ជីវិត​​​"។ លោក​​​បាន​​​ថ្លែង​​​បន្ត​​​ថា "គាត់​​​បាន​​​ចាប់​​​ផ្តើម​ពិភាក្សា​​​ពីរ​​​បី​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ គាត់​​​មិន​​​ជឿ​​​ជាក់​​​លើ​​​វា​​​ទេ​​​។ វា​​​មិន​​​មែន​​​ជា​​​​​ស្ទីល​របស់​​​គាត់​​​។ ឯកវាទ​​​គឺ​​​ជា​​​ស្ទីល​រ​បស់​​​គាត់​​​។ ហើយ​​​វា​​​គឺ​​​ជា​ស្ទីល​​​​របស់...

គណបក្សប្រឆាំង​ពេញ​​ចិត្ត​​​ការ​​លើក​ឡើង​របស់លោក ស ខេង ពាក់​ព័ន្ធ​នឹង​ “បដិវត្តន៍​ពណ៌”

ចាប់តាំង​ពី​គណបក្ស​សង្គ្រោះជាតិ និង​អ្នកគាំទ្ររបស់ខ្លួន​បាន​ចេញ​​​​​​​តវ៉ា​​ភ្លូក​​ទឹក​​​​​ភ្លូក​​​ដី​​​តាម​​​ដង​ផ្លូវ​​​​​​ក្រោយ​ការ​បោះឆ្នោត​​ជ្រើស​តាំង​​​​តំណាង​​រាស្ត្រ​​​ឆ្នាំ​​២០១៣ ដ៏​​ចម្រូង​ចម្រាស​​​មក ថ្នាក់​​ដឹក​នាំ​​​ក្នុង​​​ជួរ​រដ្ឋាភិបាល​​របស់​​​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​អំពី​​ភាព​​​គ្រោះថ្នាក់​​នៃ​​​ “បដិវត្តន៍ពណ៌” ដឹក​នាំ​​​​ដោយ​​​គណបក្ស​​​ប្រឆាំង​ដែល​​អាច​​​​ទាញ​​​​​​​​ប្រទេស​​កម្ពុជា ឱ្យ​​​​​​ធ្លាក់​​​ចូល​​ក្នុង​ភាព​ចលាចល។ លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​លើក​ឡើង​អំពីការគំរាម​​កំហែង​​​​​​​នេះ​​​ម្តង​ហើយ​ម្តងទៀត ដោយ​​​​​ហាម​​​​​​​ប្រាម​ការ​​​​ព្យា​យាម​​​​​​​បង្ក​ចលនា​​ប្រជា​ជន​​​​បែប​​នេះ និ​ង​​​​​ថែម​ទាំង​​ចាត់​តាំង​​​​​​​កង​​កម្លាំង​ប្រដាប់អាវុធ​ឱ្យ​​​​ធានា​​ថា​​បទ​បញ្ជា​របស់​លោក​​ត្រូវ​បាន​អនុវត្ត​​ទៀត​ផ​ង​​។ ប៉ុន្តែ​កាលពី​ថ្ងៃច័ន្ទ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បែរ​ជា​មាន​ប្រ​​សាសន៍​​ថា ការ​បះបោរ​របស់ប្រជាពលរដ្ឋ​​ប្រឆាំង​​​រដ្ឋាភិបាល​អាច​នឹង​​​កើត​មាន​​​លុះ​ត្រា​តែ​​​​ខ្លួន​​​​​​មិន​​​​ធ្វើ​​​តាម​ការ​​​ទា​ម​ទារ​របស់ប្រ​ជា​​​ពល​​រដ្ឋ​។ លោកបាន​​​ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​​នគរ​បាល​​​​ក្នុង​​អង្គ​មិទ្ទិញ​មួយ​នៅ​​​​រាជ​ធានី​​ភ្នំ​ពេញ​​ថា “ខ្ញុំចង់​បញ្ជាក់ថា​ យោង​តាម​ការយល់​ឃើញ​​​របស់ខ្ញុំ​ បដិវត្តន៍​​​​​ពណ៌​​អាច​​នឹង​​កើត​មា​ន​​ដោយ​​សារ​ភាព​អសកម្មនៃ​​ការ​គ្រប់គ្រង​របស់​យើង។ ​​​បើ​​​​​ការ​គ្រប់គ្រងរបស់យើង​អាច​នឹង​​​រួម​​​​រស់​​​​បាន សុខ​សាន្ត​​ទាំង​អស់​គ្នា ​វា​គ្មាន​​ហេតុផល​​ត្រូវ​​​​ធ្វើ​​​បដិវត្តន៍​ពណ៌​​​​​​​នោះ​ទេ"។ លោក សុន ឆ័យ តំណាង​រាស្ត្រ​ជាន់​ខ្ពស់​​​​​​របស់​​គណ​បក្ស​​ប្រឆាំង បាន​ស្វាគមន៍​សុន្ទរក​​ថា​​​របស់​​​​លោក ​ស​...

រដ្ឋាភិបាល​ទិញរថយន្ត​ពន្លត់អគ្គិភ័យ​ក្នុង​ទឹកប្រាក់​ជិត​១០លាន​ដុល្លារ​

កាល​​​ពីម្សិលមិញ​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ថ្មី​​​ចំនួន​​​១១៣​​​គ្រឿង​​​ជា​​​ផ្លូវ​​​ការ​​​ព​​​ី​​​ប្រទេស​​​ចិន​​​នៅក្នុង​​​​ពិធី​​​ប្រគល់​​​មួយ​​​នៅ​រាជធានីភ្នំពេញ គឺ​​​កើត​​​ឡើង​​​ជិត​​​ទ្វេ​​​ដង​​​នៃ​​​​ចំនួន​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​នៅ​​​ក្នុង​​​ប្រទេស​​​។ លោក ឯម សំអាន រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពិធី​​​ប្រគល់​​​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​រាជធានី​ភ្នំពេញ​ថា ​​​រថយន្ត​ម៉ាក ​​​​​​Isuzu ដែល​​​មាន​សមត្ថភាព​ផ្ទុក​​​ទឹក​​​បាន​​​ចំណុះ​៦.០០០លីត្រនេះ​ ​​​ផលិត​​​ក្នុង​​​ប្រទេស​​​ចិន​​​ ហើយ​​​បាន​​​ទិញ​​​ពី​​​ក្រុមហ៊ុន KNN Cambodia ក្នុង​តម្លៃ​​​៩,៩​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​។

មន្ត្រី​នគរបាល​ទទួល​បញ្ជា​ឲ្យ​បើក​ប្រាក់​ពិន័យ​ដល់​នគរបាល​ចរាចរណ៍

កាលពី​ថ្ងៃ​ច័ន្ទ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ដោយ​មិន​ពេញ​ចិត្ត​ថា នគរបាល​ចរាចរណ៍​មិន​ទាន់​បាន​ទទួល​ចំណែក​ប្រាក់​របស់​ខ្លួន​ពី​ប្រាក់​ពិន័យ​ចរាចរណ៍​ដែល​សន្យា ហើយ​លោក​បាន​គំរាម​ទម្លាក់​សក្តិ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ប្រសិនបើ​មិន​កែ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ទេ​នោះ។ កាលពី​ចុង​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​និយាយ​ថា នគរបាល​ចរាចរណ៍​នឹង​ទទួល​បាន​៧០​ភាគរយ​នៃ​ប្រាក់​ពិន័យ​ចរាចរណ៍​ដែល​ពួកគេ​ប្រមូល​បាន​ពី​អ្នក​បើកបរ គឺ​កើន​ពី​៥០​ភាគរយ​ដែល​ពួកគេ​បាន​ពី​មុន ជា​ផ្នែក​មួយ​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មករា។ ទោះជា​យ៉ាង​នេះ​ក្តី នៅ​ឯ​ពិធី​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​រង់​ចាំ​យូរ​ពេក​ក្នុង​ការ​ទទួល​ចំណែក​ប្រាក់​ពិន័យ​ដំបូង​របស់​ខ្លួន​ពី​ខែ​មករា​និង​ខែ​កុម្ភៈ។ លោក​បាន​មាន​ប្រសាសន៍​ថា "រហូត​មក​ដល់​ពេល​នេះ ពួកគេ​មិន​ទាន់​ទទួល​បាន​ប្រាក់​នៅ​ឡើយ​ទេ ដូច្នេះ​តើ​វា​ទៅ​ណា? នេះ​ហើយ​ដែល​យើង​ហៅ​ថា​អយុត្តិធម៌។...

គណៈកម្មាធិការជាតិ​​​អូឡាំពិក​​​ស្វែង​​​រក​​​អត្តពលិក​ដែលមានឈាមជ័រ​ជាខ្មែរ​ដើម្បី​​តំណាងកម្ពុជា​

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​​​ជាតិអូរឡាំពិក​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណៈកម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​កម្ពុជា​​​បាន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ក្រសួង​​​ការ​​​បរទេស​​​ដើម្បីស្វែង​​​រក​​​អត្ត​ពលិក​​​ដែល​​​មាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ដើម្បី​​​លើក​​​ស្ទួយ​​​ដល់​ក្រុម​​​កីឡា​​​ជាតិ។ លោក​​​ ថោង​​​ ខុន​​​ បាន​​​ពន្យល់​​​កាលពី​ម្សិល​​​មិញ​ថា "ផែន​​​ការ​​​មេ"​​​ដែល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​សម្រាប់​​​កីឡា​​​ស៊ីហ្គេម ឆ្នាំ​​​២០២៣​​​ដែល​​​កម្ពុជា​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះនោះ បាន​បញ្ចូល​ខ​មួយ​ដែល​អនុញ្ញាត​ឱ្យ​​​អត្តពលិក​ដែលមាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភ​​​ព​​​លោកអាច​​​​​​ប្រកួត​​​ដើម្បី​​​កម្ពុជា​​​។ ដោយ​​​លើក​​​ឡើង​​​អំពី​​​លិខិត​​​មួ​​យ​​​ច្បាប់​​​ដែល​​​ផ្ញើ​​​ជូន​​​ក្រសួង​​​ការបរទេស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ និ​ង​​​ជ្រើស​​​រើស​​​អត្តពលិកនោះ ​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បង​​​ប្អូន​​​ខ្មែរ​​​ដែល​​​រស់​​​នៅ​​​ក្រៅ​​​ប្រទេស​​​យើង​​​នឹង​​​ទទួល​​​ពួក​​​គាត់​​​ឲ្យ​​​មក​​​ប្រកួត​​​​​​ក្នុង​​​នាម​​​ប្រទេស​​​ជាតិ​​​​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បើទោះ​ជា​ឧបករណ៍សម្រាប់​អត្តពលិក​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​អាច​​​មាន​​​បទ​​​ដ្ឋាន​​​ខ្ពស់ក៏ពិត​មែន តែ​អ្នក​​​ដែល​​​ចង់​​​ប្រកួត​​​ត្រូវ​​​បង្ហាញ​​​ជំនាញ​​​របស់​​​ខ្លួន​​​ជា​​​មុន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រួម​​​មាន​​​នៅពិធី​​​បើក​​​កីឡា​​​ជាតិ​​​នៅ​​​ខែ​​​តុលាជា​​​ដើម​​​។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា លោក ជ័រដេន​​​ ពិសី វីនដល (Jordan Pisey Windle) ជាកូនខ្មែរ​​​ដែល​​​អាមេរិក​​​សុំ​​​យក​​ទៅ​ចិញ្ចឹម និង​​​ ឌែលថុន ​​​គីម ​​​(Delton Kim)...

ដីសម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​របស់​​​លោក​​​ ទ្រី ភាព នៅ​​​តែដំណើរ​​​ការ​​​​​​ដដែល​​​

អនុក្រឹត្យ​​​ផ្លូវ​​​ការ​​​មួយ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​ខែ​មុន​​​បាន​​​បង្ហាញ​​​ថា លោក​ ទ្រី ភាព​ ឈ្មួញ​​​ឈើ​​​​​​ដែល​​​មាន​​​​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​និង​​​​ខ្នង​​​ក្រាស់​​​​​​​មិន​​​ដែល​​​ប្រគល់​​​ដី​​​ីស​​​ម្បទាន​របស់ខ្លួន​​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​ឲ្យ​​​ចំនួន​​​២​​​កន្លែង​​​នៅក្នុង​​​ឧទ្យាន​​​​ជាតិ​​​វីរជ័យ​​​មកវិញ​​​​ ដូចដែល​​​​​​ក្រសួង​​​បរិស្ថាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ប្រគល់​​​ឲ្យ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ឡើយ។ កាល​​​ពី​​​ខែ​​​មករា​ ​ឆ្នាំ​​​មុន​​​ ក្រសួង​​​បាន​​​ប្រកាស​​​​​​ថា ខ្លួ​​​ន​​​បាន​លុប​​​ចោល​​​កិច្ច​​​សន្យា​​​នៃ​ដី​​​សម្បទាន​​​ ​​​សេដ្ឋកិច្ច​​​ចំនួន​​​២៣​​​កន្លែង​​​នៅ​​​ទូទាំង​​​ប្រទេស​​​ដែល​​​​រំលោភ​​​កិច្ច​​​សន្យា​​​​​​​​​​ ប៉ុន្តែ ក្រសួង​​​បាន​បដិសេធ​​​​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​ឡើយ​​​។​​​ស្រប​​​ពេល​​​ដំណាល​​​គ្នា​​​នោះ​​ដែរ ​ក្រសួង​​​បាន​​​​​លើកឡើង​ថា ដី​​​សម្បទាន​​​​សេដ្ឋកិច្ច​​​ចំនួន​​​៣​​​កន្លែង​​​ផ្សេង​ទៀត​ត្រូវ​​​បាន​​​ម្ចាស់​​​​របស់​វា​ប្រគល់​​​​​​មក​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត។ វា​​​គឺ​ជា​​​ផ្នែក​​​នៃ​ការ​​​ពិនិត្យ​​​ឡើងវិញ​ទាំង​​​ស្រុង​​​លើ​​​ដី​​​សម្បទាន​​​​​​ដែល​​​លោក​​​ ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ឲ្យ​​​បោស​​​​​​សម្អាត​​ម្ចាស់​​​មុខ​​​រឹង​​​ដែល​​​រំលោភ​​​បំពានកិច្ចសន្យា​​​។ ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២​​​កន្លែង​​​ក្នុង​​​ចំណោម​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​៣​​​កន្លែង​​​ដែល​​​គេ​​​សន្មតថា ត្រូវ​​​បាន​​​ប្រគល់​​​មក​​​វិញ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​នោះ គឺ​​​ជា​​​របស់​​​លោក ​​​ទ្រី ​​​ភាព ក្នុង​​​នោះ​​​គឺ​​​ដី​​​ទំហំ​​​៩.៧០៩​​​ហិកតា​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ហ៊ុន ទ្រី ភាព អាហរ័ណ​​​នីហរ័ណ​​​ និងដី​​​ទំហំ​​​៩.១៤៦​​​ហិកតា គ្រប់​​​គ្រង​​​ដោយ​​​តំបន​​​់សេដ្ឋកិច្ច​​​ពិសេស​​​ថ្ម​​​ដា​​​ MDS...

រដ្ឋាភិបាល​នឹង​ពិនិត្យ​សើរើ​អង្គភាព​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ ‘សម្តេច’

មន្ត្រី​ក្រសួង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា នៅ​ខែ​កក្កដា​ខាង​មុខ ក្រសួង​ព័ត៌មាន​នឹង​ចាប់​ផ្តើម​ពិនិត្យ​ឡើង​វិញ​ចំពោះ​ អាជ្ញា​ប័ណ្ណ​របស់​ប្រព័ន្ធ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ធ្វើ​តាម​បទបញ្ជា​នា​ពេល​ថ្មីៗ ឲ្យ​ពួកគេ​និយាយ​សំដៅ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ប្រើ​គោរមងារ "សម្តេច" របស់​លោក ដែល​ប្រទាន​ដោយ​ព្រះ​មហាក្សត្រ។ ក្រសួង​បាន​ហៅ​អ្នក​កាសែត​មក​ប្រជុំ​កាលពី​សប្តាហ៍​មុន ដើម្បី​រំឭក​ពួកគេ​អំពី​សំណើ​មួយ ដែល​ខ្លួន​បាន​ធ្វើ​កាលពី​ខែ​ធ្នូ ឲ្យ​ពួកគេ​ចាប់​ផ្តើម​ប្រើ​ពាក្យ​ហៅ​លោក ហ៊ុន សែន ជា "សម្តេច" វិញ ជា​គោរមងារ​ប្រោស​ព្រះ​រាជ​ប្រទាន​ដល់​រូប​លោក​ដោយ​ព្រះមហាក្សត្រ ដែល​បក​ប្រែ​សឹង​តែ​មាន​ន័យ​ថា "ឧត្តម​បំផុត"។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ផុស សុវណ្ណ...

ខ្យល់​​​មូសុង​​​នឹង​​​ធ្វើ​​​​​​ឲ្យមាន​​​ភ្លៀងធ្លាក់​​​​​​​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​ខ្លាំង​​​

រដ្ឋាភិបាល​​​បាននិយាយ​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​ថា ខ្យល់​​​មូសុង​​​ដំបូង​​​នៃ​​​រដូវ​​​នេះ​​​រំពឹង​​​ថា​​​​​​នឹង​​​​​​ឆ្លង​​​កាត់​​​តាមទូទាំង​​​​​​​​​​​​ប្រទេស​​​កម្ពុជា​​​​​​​​​នៅ​​​សប្តាហ៍​​​នេះ ដោយ​​​មាន​​​ភ្លៀង​​​​​​ចាប់​​​​​​ផ្តើម​​​ធ្លាក់​​​ឆាប់ៗ​​​នេះ ដែល​​​នាំ​​​មក​​​នូវ​​​ភាព​​​ធូរ​​​ស្រាល​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​​​​ធ្ងន់​​​ធ្ងរ​​​បំផុត​​​​​​ក្នុង​​​រយៈ​​​ពេល​​​រាប់​​​ទសវត្ស៍​​​មក​​​នេះ។ ក្រសួង​​​ធនធានទឹក​​​និង​​​ឧតុនិយម​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា ​​​ខ្យល់​​​កន្ត្រាក់​​​​​​ត្រូវ​​​ព្យាករណ៍​​​ថា​​​នឹង​​​​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​អង្គារ​​​​​​និង​​​​​​កើត​​​ឡើង​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​​​​។​​​​​​

នគរាបាល​ចាប់ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា​នៅ​អាកាស​យានដ្ឋាន​ដែល​​លេប​កូកាអីុន​១គីឡូក្រាម​

នគរបាល​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ជួញ​ដូរ​កូកាអីុន​ទម្ងន់​ជាង​១គីឡូក្រាម​ដែល​ជន​នេះ​បាន​លេប​ចូល​ក្នុង​ពោះ និង​អ្នក​សម​គំនិត​ម្នាក់ទៀត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​​​ជាតិ​​​​ភ្នំពេញ​កាល​ពី​ម្សិលមិញ។ យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​នីហ្សេរីយ៉ាពីរនាក់​ឈ្មោះ អានថូនី អូកាហ្វ័រ អីុហ៊្វាន​​​យី (Anthony Okafor Ifeanyi) និង ប៉ាស្កាល់ អាឌីបេ (Paschal Adibe) ដែល​មាន​​អាយុ​ខ្ទង់​៣០ឆ្នាំដូច​គ្នា​ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ចុះពី​ជើង​ហោះហើរ​​មកពី​អារ៉ាប់រួម​អេមីរ៉ាតតាម​ប្រទេស​វៀត​ណាម​​នៅ​ម៉ោង​ប្រហែល​​៣ និង​៣០នាទី​រសៀលថ្ងៃ​​ម្សិល​​​­មិញ។ លោក ខៀវ សាមាន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​បាន​​​មាន​ប្រសាសន៍​ថា "​យើង​បាន​​សម្លឹង​មើល​មុខ​របស់ពួកគេ យើង​អាច​ដឹង​ថា ...

សាលា​ដំបូង​រាជធានី​​ភ្នំពេញសាកសួរ​លោក​ អ៊ូ វីរៈ ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោ​បាយ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាល​ពី​ម្សិលមិញ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​​ ដែល​ប្ដឹង​រូប​លោក​កាលពី​​ខែ​មុន​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​​ក្នុង​បណ្តឹង​នោះ​អះអាង​ថា លោក​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ "​សេចក្ដី​ថ្លៃថ្នូរ" របស់​គណបក្ស​កាន់​អំណាច​​​​នៅ​ក្នុង​​បទសម្ភាសន៍​​ជាមួយ​វិទ្យុ​មួយ​។ លោក អ៊ូ វីរៈ ​ដែល​ជា​ប្រធាន​​អង្គការ​វេទិកា​​អនាគត​ ​ត្រូវ​បាន​ប្ដឹង​ជុំវិញ​ការ​អត្ថា​ធិប្បាយ​​ចាក់​ផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី​កាលពី​ខែ​មុន នៅ​ពេល​​នោះ​លោក​លើក​ឡើង​ថា រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​ពាក់​ព័ន្ធ​លោក កឹម ​​សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​នយោ​បាយ​ដោយ​គណបក្ស​កាន់​អំណាច។ ពាក្យ​បណ្ដឹង​នេះ​បាន​ដក​ស្រង់​សម្ដី​លោក អ៊ូ វីរៈ ដែល​បាន​និយាយ​ថា "យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាចនៅពេល​នេះ គឺ​​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​​"។ លោក អ៊ូ វីរៈ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​លើក​ឡើង​ថា "​ការ​ដែល​​​គណ​បក្ស​ប្រជា​​​​​ជន​កម្ពុជារវល់​គិត​គូរ​បំបាក់​គូប្រកួត​​​​ប្រជែង​នយោបាយ​តាម​របៀប​​នេះ​នឹងកាន់តែ​ធ្វើ​​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ខ្លាំង​...

Latest news