28 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

ចិន និង​រុស្ស៊ី រួម​កម្លាំង​គ្នា​កាត់បន្ថយ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រទេស​លោក​សេរី

ក្រសែភ្នែក​របស់​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​លោក​ខាងលិច កំពុង​សម្លឹង​ទៅ​រក​ចិន ដែល​ប្រទេស​កុម្មុយនីស្ត​ដ៏​ធំ​មួយ​នេះ​កំពុង​ប្រើ​សក្ដានុពល​សេដ្ឋកិច្ច និង​កម្លាំង​យោធា​ទៅ​លើ​ប្រទេស​មួយ​ចំនួន​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង។ រុស្ស៊ី ជា​មហាអំណាច​ដ៏​ខ្លាំង​មួយ​នៅ​លើ​ពិភពលោក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ចំណោម ២០​ប្រទេស​ជា​ប្រទេស​ជំពាក់​បំណុល​ចិន គរ​ដូច​ភ្នំ​នោះ​ទេ តែ​ទីក្រុង​មូស្គូ ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​ជាង ២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​លោក វ៉្លាឌីមៀរ ពូទីន ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០០ មក​នោះ។ នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​របប​នៅ​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ ចាប់​ដៃ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​កៀរគរ​ប្រទេស​ដែល​កំពុង​ដើរ​លើ​ផ្លូវ​ផ្ដាច់ការ ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។ គេ​ថា​ក្រុង​ប៉េកាំង ប្រើ​ប្រាក់កម្ចី​របស់​ខ្លួន​លើក​ទឹកចិត្ត​ប្រទេស​ដែល​កំពុង​ទៅ​រក​ប្រព័ន្ធ​ផ្ដាច់ការ ឱ្យ​កាន់តែ​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ពហុភាព​សេរី​និយម...

ការ​បោះឆ្នោត​នៅ​រុស្ស៊ី៖ លោក ពូទីន ត្រូវ​បាន​កំណត់​ថា​ជា​អ្នក​ឈ្នះ​រួច​ទៅ​ហើយ ព្រោះ​គ្មាន​គូប្រកួត

គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ទោះបីជា​លោក វ៉្លាឌីមៀរ ពូទីន ឈ្នះ​ឆ្នោត​មួយ​អាណត្តិ​ថ្មី​ទៀត​ក៏ដោយ ព្រោះ​គូប្រកួត​ដែល​មាន​ថាមពល មាន​ប្រជាប្រិយភាព ត្រូវ​បាន​រដ្ឋ​អំណាច​របស់​លោក ពូទីន កម្ចាត់​អស់​ហើយ។ មេ​បក្ស​ប្រឆាំង​មួយ​ដ៏​ល្បី គឺ​លោក អាឡេចហ្សេ ណាវាលនី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ពន្ធនាគារ ដែល​ក្រុម​ប្រឆាំង និង​ក្រុម​បស្ចិម​ប្រទេស​ចោទ​ថា​ជា​ការ​សម្លាប់​ដោយ​រដ្ឋអំណាច​របស់​វិមាន​ក្រឹមឡាំង ព្រោះ​អ្នក​នយោបាយ​រូប​នេះ​មិន​ត្រូវ​បាន​គេ​ទុក​ជីវិត​ឱ្យ​រស់​ឡើយ។ មាន​អ្នក​នយោបាយ​ជាច្រើន​រូប មាន​ទាំង​ស្ត្រី​ផង ដែល​ស្នើ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ត្រូវ​ស្ថាប័ន​ជាតិ​បោះឆ្នោត​របស់​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ បាន​ឃារឃាំង​អ្នក​នយោបាយ​ទាំងនោះ ក្រោម​ហេតុផល​ថា ពុំ​មាន​លក្ខណៈ​សម្បត្តិ​ត្រឹមត្រូវ និង​អ្នក​ខ្លះ​មាន​ជាប់​ពិរុទ្ធភាព។...

លោក ពូទីន ព្រមាន​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សង្គ្រាម​វោហារសាស្ត្រ​ពី​មេដឹកនាំ​វិមាន​ក្រឹមឡាំង និង​ក្រុម​បស្ចិម​ប្រទេស​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង រហូត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជា​បុរស​ខ្លាំង​បំផុត​នៅ​វិមាន​ក្រឹមឡាំង ចេញ​សារ​គំរាម​ញឹកញាប់​អំពី​ការ​អាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ឬ​អាវុធ​ប្រល័យ​លោក​ដ៏​រង្គាល។ នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​ជានិច្ច ហើយ​ត្រៀម​លក្ខណៈ​ពេញលេញ​ទាំងស្រុង​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា នេះ។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ រ៉ូស្ស៊ីយ៉ា​១...

លោក ពូទីន ថា​រុស្ស៊ី​គ្មាន​ប្រយោជន៍​អ្វី​វាយប្រហារ​លើ​ប្រទេស​ប៉ូឡូញ ឬ​លីទុយអានី ឡើយ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និយាយ​ថា រុស្ស៊ី​នឹង​ប្រយុទ្ធ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រីក​សង្គ្រាម​អ៊ុយក្រែន ចូល​ទៅ​ក្នុង​ប្រទេស​ដទៃ​ដូចជា​ប៉ូឡូញ និង​ឡេតូនី នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ។ លោក ពូទីន ធ្វើការ​កត់សម្គាល់​បែប​នេះ​ក្នុង​បទសម្ភាសន៍​មួយ​មាន​រយៈពេល​ជាង ២​ម៉ោង​ជាមួយ​អ្នក​កាសែត​អាមេរិកាំង លោក Tucker Carlson អតីត​អ្នក​ផ្សាយ​បណ្ដាញ​ព័ត៌មាន Fox News...

រុស្ស៊ី​នឹង​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មីនា​ឆ្នាំ​២០២៤ ខណៈ​លោក ពូទីន នៅ​សល់​អ្នកគាំទ្រ​ជិត ៣០% ប៉ុណ្ណោះ

សភា​ជាន់ខ្ពស់​នៃ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ធ្នូ នេះ បាន​បោះឆ្នោត​កំណត់​យក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​អាណត្តិ​ថ្មី ក្នុង​កាលៈទេសៈ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ នេះ។ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​ឯកច្ឆន្ទ​ចំនួន ១៦២​សំឡេង នៅក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ប្រទេស​រុស្ស៊ី។ ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី លោកស្រី Valentina Matviyenko បាន​និយាយ​ថា សេចក្ដី​សម្រេច​នេះ​នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​លើកដំបូង​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី ដែល​ប្រជាជន​រស់នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់...

ការ​ស្ទង់មតិ៖ ប្រជាជន​រុស្ស៊ី ៧០% មិន​ជឿ​ថា​សង្គ្រាម​របស់​លោក ពូទីន វាយ​ឈ្នះ​អ៊ុយក្រែន​នោះ​ទេ

សង្គ្រាម​ដែល​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បញ្ជា​ឱ្យ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន មក​ដល់​ពេលនេះ​ចូល​ដល់​ខែ​ទី​២១ ហើយ។ នៅ​មុន​ការ​បង្ក​សង្គ្រាម​វាយ​ចូល​ទឹកដី​អ៊ុយក្រែន លោក ពូទីន ប្រកាស​ថា​ត្រូវតែ​ធ្វើ​សង្គ្រាម​វាយ​រដ្ឋាភិបាល​អ៊ុយក្រែន របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ព្រោះ​តែ​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ក្រោម​លោក ហ្សេឡេនស្គី បាន​ដាក់​ពាក្យ​សុំ​ចូល​សមាជិក​អង្គការ​យោធា​ណាតូ។ លោក ពូទីន និង​រដ្ឋាភិបាល​របស់​លោក​សម្រេច​ថា​មាន​តែ​ធ្វើ​សង្គ្រាម​វាយ​អ៊ុយក្រែន ទើប​បញ្ឈប់​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី ដែល​ចង់​ក្លាយ​ជា​សមាជិក​ណាតូ ហើយ​ម្យ៉ាង​ទៀត...

លោក ពូទីន អញ្ជើញ​លោក បៃដិន ទៅ​ផឹក​តែ​ជាមួយ​លោក​នៅ​មូស្គូ​ដែល​ជា​ការ​ចំអក​លោក បៃដិន

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​គេ​ហៅថា កំពូល​បុរស​ខ្លាំង​នៅ​វិមាន​ក្រឹមឡាំង ដែល​ជា​អ្នក​បញ្ជា​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​បញ្ជូន​សារ​ចំអក​ឱ្យ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ សារ​របស់​លោក ពូទីន ដែល​ចំអក​ឱ្យ​លោក បៃដិន ត្រូវ​បាន​សារព័ត៌មាន Financial World ចុះផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​តុលា។ លោក ពូទីន បាន​បញ្ជូន​សារ​អញ្ជើញ​លោក ចូ បៃដិន ដោយ​ស្នើ​ឱ្យ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​មក​ក្រុង​មូស្គូ...

លោក ពូទីន សម្រេច​ទៅ​ចិន​ដែល​ពុំ​មែន​ជា​សមាជិក​តុលាការ ICC ខណៈ​ចិន​ស្វាគមន៍​ទោះ​ជា​ដឹង​ថា​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ក៏ដោយ

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​មក​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​តុលា ដោយ​រដ្ឋាភិបាល​ចិន ធ្វើ​ពិធី​ស្វាគមន៍​លោក​ក្នុង​នាម​ជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី ដែល​ដឹកនាំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ ជា​គម្រោង​អភិវឌ្ឍន៍​របស់​ចិន សំដៅ​ជួយ​អភិវឌ្ឍ​ផ្លូវ​ឆ្លងកាត់​ទ្វីប​អាស៊ី ទៅ​អាហ្វ្រិក និង​អឺរ៉ុប ទាំង​ផ្លូវ​គោក និង​ផ្លូវ​រថភ្លើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ តុលា។ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​អ្នក​សង្កេតការណ៍​តាមដាន​មើល លោក ពូទីន បាន​បង្ហាញ​ទំនុកចិត្ត និង​ភាព​ជា​ដៃគូ​គ្មាន​ដែន​កំណត់​រវាង​ប្រទេស​រុស្ស៊ី...

លោក ស៊ី ជីនពីង គ្រោង​ទៅ​ទស្សនកិច្ច​ទីក្រុង​ហាណូយ ខណៈ​វៀតណាម​កាន់តែ​ខិត​ទៅ​រក​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា មន្ត្រី​ចិន និង​វៀតណាម កំពុងតែ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ដែល​អាច​កើត​ឡើង​នៅ​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​នេះ។ ទស្សនកិច្ច​របស់​កំពូល​មេដឹកនាំ​ចិន ដែល​គ្រោង​ធ្វើឡើង​នៅ​ក្រុង​ហាណូយ គឺជា​លើក​ពីរ​ដែល​នៅ​ឆ្នាំ​២០១៧ លោក ស៊ី ទៅ​វៀតណាម​ម្ដង​ហើយ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ​លោក ដូណាល់ ត្រាំ លោក វ៉ា្លឌីមៀ...

ប្រធានាធិបតី​អ៊ុយក្រែន​ថា​គ្មាន​អ្វី​អាច​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា គ្មាន​អ្វី​អាច​មក​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ឡើយ។ ការ​ថ្លែង​របស់​វីរជន​សង្គ្រាម​នៃ​ប្រទេស​អ៊ុយក្រែន​រូប​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​បញ្ចូល​ជំនួយ​យោធា​ថ្មី​ទៀត​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន StraitsTimes នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​តុលា នេះ។ ក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២ តុលា លោក ហ្សេឡេនស្គី បាន​លើកឡើង​ជា​ថ្មី​ពី​ការ​ប្ដេជ្ញាចិត្ត​យក​ឈ្នះ​លើ​រុស្ស៊ី តែ​លោក​មិន​បាន​លើកឡើង​អំពី​ការ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក ដែល​ពុំ​បាន​រាប់​បញ្ចូល​ជំនួយ​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា អ៊ុយក្រែន​នឹង​បញ្ឈប់​ការ​ប្រយុទ្ធ​នៅ​ថ្ងៃ​មួយ​ដែល​អ៊ុយក្រែន​ទទួល​បាន​ជ័យជម្នះ​លើ​អ្នក​ឈ្លានពាន។ តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន...

Latest news