29.6 C
Phnom Penh

TAG

William Guang

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក

ក្រសួង​មហាផ្ទៃ ប្រកាស​ទទួលស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក ប៉ុន្តែ​ស្នើ​ឱ្យ​គណបក្ស​នេះ​ត្រូវ​ជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ឱ្យ​ស្រប​តាម​រចនាសម្ព័ន្ធ​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​កំណត់។ លិខិត​របស់​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​ប្រកាស​ទទួលស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នេះ​បាន​សម្រេច​នា​ពេល​កន្លង​ទៅ។ លិខិត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា...

អ្នក​ឃ្លាំមើល៖ មន្ត្រី​ពន្ធនាគារ​ប្រព្រឹត្ត​អំពើពុករលួយ​ករណី​អនុញ្ញាត​លោក William Guang ប្រើ​ទូរសព្ទ​បញ្ចេញ​សារ​នយោបាយ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​ប្រើ​ទូរសព្ទ​របស់​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដើម្បី​បញ្ចេញ​សារ​នយោបាយ​ចេញពី​ពន្ធនាគារ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​ពួក​មន្ត្រី​ដែល​កំពុង​គ្រប់គ្រង​នៅ​ក្នុង​ពន្ធនាគារ។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ និយាយ​ជា​សារ​សំឡេង​ជិត ៤​នាទី​ចេញពី​ពន្ធនាគារ ផ្ញើ​ទៅ​សមាជិក​សមាជិកា​របស់​ខ្លួន ជុំវិញ​រឿង​ទំនាស់​ផ្ទៃក្នុង​នៅ​គណបក្ស​ខ្មែរ​ក្រោក។ សារ​សំឡេង​នោះ លោក​ក៏​បាន​ទម្លាយ​ឈ្មោះ​បុគ្គល​ម្នាក់​ដែល​កំពុង​ដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក ថា​បាន​កិបកេង​ថវិកា​រដ្ឋ​អំឡុង​ពេល​បំពេញ​ការងារ​នៅ​លេខាធិការ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ...

ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​លើ​ការ​ស្ដារ​សិទ្ធិមនុស្ស​ជាជាង​រឿង​ចោរ​ប្លន់

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ព្រឹត្តិការណ៍​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើត​លើ​មនុស្ស​ដែល​ល្បីៗ​ក្នុង​សង្គម ដូចជា​ឧកញ៉ា អ៊ាន សៀវម៉ី និង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក William Guang ជាដើម គឺជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពិតមែន ប៉ុន្តែ​កិច្ចការ​ដែល​សំខាន់​ជាង​នេះ គឺ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​នាំគ្នា​ឃ្លាំមើល​ការ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​វិញ​ល្អ​ជាង ព្រោះ​ថា​វា​ជា​កិច្ចការ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១...

Latest news